Griezmann រំពឹង​ថា​អាច​តាម​ទាន់​កំណត់​ត្រា​ Messi និង​ Ronaldo

ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​របស់​ក្លឹប​ At Madrid គឺ​កីឡាករ​ Antoine Griezmann បាន​រំពឹង​ថា​រូប​គេ​និង​អាច​តាម​ទាន់​កំណត់​ត្រា​នៃ​ការ​ស៊ុត​គ្រាប់​បាល់​របស់​ Lionel Messi និង​ Cristiano Ronaldo ។

កីឡាករ​ Grizmann បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Onda Cero’s ថា​ « ខ្ញុំ​បាន​អាន​សារព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ថា​ខ្ញុំ​និង​ចាក​ចេញ​ពី​ At Madrid នៅ​រដូវ​ក្ដៅ​នេះ​ ប៉ុន្តែ​ខ្ញុំ​រីករាយ​នឹង​នៅ​ទី​នេះ​បើ​ក្លឹប​ចង់​ឲ្យ​ខ្ញុំ​នៅ​បន្ត​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ » ។

ស្រប​ពេល​ដែល​សារព័ត៌មាន​សួរ​ថា​នៅ​រដូវ​កាល​នេះ​អ្នក​រំពឹង​ថា​និង​អាច​ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​ ។ Griezmann បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ « ខ្ញុំ​មិន​ដឹង​ថា​អាច​ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ស៊ុត​ឲ្យ​បាន​ច្រើន​ជាង​២៥​គ្រាប់​ដែល​ជា​ចំនួន​គ្រាប់​ដែល​ខ្ញុំ​ស៊ុត​បញ្ចូល​ទី​កាល​ពី​រដូវ​កាល​មុន​ ។ ខ្ញុំ​នឹង​តាម​ឲ្យ​ទាន់​កំណត់​ត្រា​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Messi និង​ Ronaldo » ។

គួរ​បញ្ជាក់​ថា​ Griezmann ទើប​តែ​ផ្លាស់​ពី​ក្លឹប​ Real Sociedad មក​ចូល​រួម​ជាមួយ​ At Madrid កាល​ពី​ឆ្នាំ​មុន​ ហើយ​រូប​គេ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្នុង​ពិភព​បាល់​ទាត់​ដោយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៤​ប្រកួត​ឲ្យ​ At Madrid ដែល​ធ្វើ​ឲ្យ​ក្លឹប​ធំ​ជា​ច្រើន​ដូចជា​ Man Utd និង​ Chelsea ជាដើម​ចង់​បាន​រូប​គេ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Griezmann រំពឹង​ថា​អាច​តាម​ទាន់​កំណត់​ត្រា​ Messi និង​ Ronaldo已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: