អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

6 Videos


គ្រាន់តែបានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកភ្លាមពីការយកចិត្តទុកដាក់ជួយ របស់អ្នកឧកញ៉ា ហុង ពីវ ដល់ទារកអភ័ព្វដែលកើតមកមានភ្នែកឡើងបាយនោះគេបានឃើញ អ្នកលេង ហ្វេសប៊ុកជាច្រើនពាន់នាក់សរសេរពាក្យសរសើរនិងអបអរសាទរជូនពរដល់អ្នកឧកញ៉ាថាជាឧកញ៉ាចិត្តធម៌គួរឲ្យគោរពនិងស្រឡាញ់ ។

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

ប៉ុន្មានថ្ងៃមុននេះគេបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះនូវរូបទារកម្នាក់ដែលភ្នែកឡើងបាយហើយអំពាវនាវស្វែងរកជំនួយពីសប្បុរសជនក្នុងនោះមានការអំពាវនាវដោយត្រង់សំដៅទៅកាន់អ្នកឧកញ៉ា ហុង ពីវ ថាមានតែអ្នកឧកញ៉ាទេដែលគេដឹងថាមានចិត្តធម៌ព្រោះកន្លងទៅ អ្នកឧកញ៉ាបានធ្វើសកម្មភាពជាច្រើនជួយដល់សង្គមដោយមិនប្រកាន់វណ្ណៈ ។

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

ពិតជាមានសំណាងមែនទារកដែលមានភ្នែកឡើងបាយត្រូវបានអ្នកឧកញ៉ាលើកបីថ្នាក់ថ្នមនិងថើបដោយមិនរើសអើងហើយថតរូបជាមួយកូនស្រីរបស់អ្នកឧកញ៉ាទៀតផង ។ គេសង្ឃឹមថាបាន អ្នក ឧកញ៉ាជួយដល់ទារកនោះគឺអាចមានលទ្ធភាពជាសះស្បើយច្រើនមិនធ្លាក់ខ្លួនដល់ពិការទេ ។

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

អ្នកឧកញ៉ា ហុង ពីវ មិនត្រឹមជួយដល់បុគ្គលិកដែលបំរើការក្នុងក្រុមហ៊ុនលោកទេតែថែម ទាំងរួម ចំណែកជួយដល់សង្គមជាតិមានដូចជាបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផារាប់ម៉ឺនដុល្លារ,បានទិញ អង្ករ ចំនួន 6,000 តោន ដែលស្មើនឹងទឹកប្រាក់សរុបជាង 3 លានដុល្លារួចយកទៅចែកនិងជួយ ដល់ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេស ។

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

ថ្មីៗនេះក្នុងឱកាសថ្ងៃខួបកំណើតគំរប់ 1 ឆ្នាំ របស់កុមារី ហុង រូប៊ី នៅព្រះបរមរាជវាំង នារសៀល ថ្ងៃ សៅរ៍ ទី 08 ខែ តុលា ឆ្នាំ 2016ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានឲ្យ អ្នកឧកញ៉ា ហុង ពីវ និង លោកជំទាវ ព្រមទាំងបុត្រីចូលក្រាបបង្គំគាល់ហើយក៏នៅក្នុង ពិធីដ៏វិសេសវិសាលនេះដែរ អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ បានថ្វាយនូវថវិកាចំនួន 10 ម៉ឺនដុល្លារ និងអង្ករចំនួន 600 តោន ថ្វាយជូនព្រះករុណា ដើម្បីព្រះអង្គប្រើប្រាស់ក្នុងព្រះរាជកិច្ច មនុស្សធម៌របស់ ព្រះអង្គ ។

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក

អ្នកឧកញ៉ា ហុង ពីវ បានអះអាងថា៖ «ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនអោយបានជ្រាបថា អតិថិជនដែលបានទិញផ្ទះពី បុរីពិភពថ្មី និងអតិថិជនដែលបានប្រើប្រាស់សេវាកម្មបង់រំលស់ពី ពិភពថ្មី មីក្រូហិរញ្ញវត្ថុ ក៏ជាអ្នកបានជួយជ្រោមជ្រែងក្នុងសកម្មភាពសប្បុរសធម៌នេះដែរ» ៕ ដេវីត

អ្នកឧកញ៉ា ហុង ពីវ ចិត្តធម៌ចេញមុខជួយដល់ទារកដែលឡើងបាយភ្នែក