ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

បន្ទាយមានជ័យ៖ យុវជនម្នាក់ ដែលជាជនជាតិខ្មែររស់នៅខេត្តបន្ទាយមានជ័យត្រូវបានក្រុមតម្រួតថៃចាប់ខ្លួន នៅក្នុងទឹកដីថៃ ខណៈដែលជនសង្ស័យខាងលើនេះកំពុង ធ្វើសកម្មភាពដឹកនាំគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុង ទឹកដីថៃដោយខុសច្បាប់ ។

កិច្ចប្រតិបត្តិការក្នុងការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច តាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ប្រមាណ ជា១០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន នៅលើកំណាត់ផ្លូវកែវភិតផ្លយ ស្ថិតក្នុងភូមិ៦ ឃុំខូកឡាន ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលកំលាំងតម្រួតកំពុងល្បាតតាមដងផ្លូវ ។

ក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺកំលាំងតម្រួតបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ ដែលកំពុងស្ពាយកាបូបខ្មៅ ព្រមទាំងបានធ្វើដំណើរចាកចេញពីខ្សែបន្ទាត់ព្រំដែន ឆ្ពោះឡើងទៅលើផ្លូវជាតិ ទើបកំលាំងបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បី ត្រួតពិនិត្យ ។

ជាលទ្ធផលនៅក្នុងកាបូបស្ពាយនោះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន៤សុង ដែលក្នុង១សុង មានគ្រឿងញៀន៥ដុំ ហើយក្នុង១ដុំ មានថ្នាំញៀន ចំនួន១០ កញ្ចប់ព៌ណខៀវ និងក្នុង១កញ្ចប់ មានថ្នាំញៀន ចំនួន២០០ គ្រាប់ ដូច្នេះ បើសរុបរួមគឺកំលាំងបានដកហូតគ្រឿងញៀនបានចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូម៉ាកវេវ ១គ្រឿងផងដែរ ។

ដោយឡែកជនសង្ស័យ ដែលជាមុខសញ្ញាដឹកនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់ មានឈ្មោះ កៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្បែចំណុចអូរ៣ជាន់ ក្នុងខេត្តបន្ទាយមានជ័យ ដោយគេបានសារភាពថា ថ្នាំញៀនទាំងអស់នេះ គឺគេបានទទួលពីជនជាតិខ្មែរម្នាក់ ដែលគេមិនបានស្គាល់ឈ្មោះ ដោយគេបានកំណត់អោយយកមកប្រគល់អោយជនជាតិថៃ ដែលគេនៅចាំទទួលក្បែចំណុចខាងលើ ហើយក្នុងការដឹកនាំគ្រឿងញៀនឆ្លងដែននេះ គឺទទួលបានប្រាក់កម្រៃ ចំនួន៥០ ០០០ បាត ប៉ុន្តែក៏ត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចថៃ បានបញ្ជូនខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះ ទៅកាន់ស្នង ការដ្ឋាន ខេត្តស្រះកែវ ហើយដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

បញ្ហាខាងលើនេះ លោកប៊ុន សុខវិបុលអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវទូរស័ព្ទមិនអាចទទួលការហៅចូលដើម្បីសុំការបំភ្លឺបានឡើយ ៕ វណ្ណា
ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន

ប្រភព៖ Nokorwatnews

  • ជនជាតិខ្មែរម្នាក់ រួមនឹងគ្រឿងញៀន៤ម៉ឺនគ្រាប់ ត្រូវតម្រួតថៃចាប់ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: