អាជ្ញាធរ រាជធានីភ្នំពេញ បំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈជាង១២០០០ អំពូល ប្រភេទអំពូលLED ឲ្យរួច រាល់ នៅមុនបុណ្យ អុំទូកនេះ

អាជ្ញាធរ រាជធានីភ្នំពេញ បំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈជាង១២០០០ អំពូល ប្រភេទអំពូលLED ឲ្យរួច រាល់ នៅមុនបុណ្យ អុំទូកនេះ
ភ្នំពេញ៖ តាមការសន្យាជាមួយប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ កន្លង មកនេះ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងសម្រុកផ្លាស់ប្តូរអំពូលភ្លើងឲ្យទៅជាអំពូលប្រភេទ LED ដែលមានការសន្សំសំចៃស៊ីភ្លើងតិច នៅតាមផ្លូវសំខាន់ៗ និងតាមសួនច្បារសាធារណៈ រួមជាមួយការភ្ជាប់ប្រពន្ធ័កាមរ៉ាសុវត្ថភាពចំនួន៦០០ឲ្យបានរួចរាល់នៅ មុនបុណ្យអុំទូកឆាប់ៗនេះ ។ថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ខណ្ឌចំការមន ក្នុងវេទិការសាធារណៈ កាលពីពេលថ្មីៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ៖ ភ្លើង បំភ្លឺសាធារណៈ គឺជាផ្នែកមួយដ៍ យ៉ាងសំខាន់ សម្រាប់លើកមុខមាត់ រាជធានីភ្នំពេញ និងជាការរួមចំណែកការពារ សន្តិសុខជូនប្រជាពលរដ្ឋនោះ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំ និងផ្លាស់ប្តូរអំពូលបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យទៅជាប្រភេទអំពូល LED ដើម្បីធានាការបំភ្លឺក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ។ លោក បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបាន ធ្វើការផ្លាស់ប្តូរអំពូលភ្លើងបាន៣០០ផ្លូវ ឬជាង៥ពាន់អំពូល ក្នុងចំណោម គម្រោងមានជិត៥០០ផ្លូវឬស្មើនឹង១២០០០អំពូល និងកំពុងខិតខំ ដើម្បីបញ្ចប់នៅតំបន់មាត់ទន្លេ ដើម្បីត្រៀមបុណ្យអុំទូកនេះ ។

លោក ប៉ា សុជាតិវង្ស បានឲ្យដឹងទៀតថា ចំនួនអំពូល ដែលនៅសល់៥០%ទៀតនោះ តាមពិតរដ្ឋបាលរាជធានីមានអំពូលគ្រប់គ្រាន់ហើយ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារបន្ទាប់ពីប្តូររួចនៅតែមិនភ្លឺទៀត គឺមកពីប្រពន្ធ័ខ្សែភ្លើងក្រោមដីមានភាពពុកផុយ ខ្សែខ្លះមានអាយុកាលពី៣០ទៅ៤០ឆ្នាំមកហើយ ហើយសមត្ថភាពក្រុមការងារកន្លងមក បានត្រឹមតែឆ្កឹះឆ្កៀល តភ្ជាប់ ចុះឡើងៗ ទើបបានប្រើ ជាបន្តបន្ទាប់ តែចាប់ពីពេលនេះតទៅ ត្រូវធ្វើឲ្យបានគត់មុតតែម្តង ។លោក បាន បន្តថា ទោះមានការលំបាកបែបណា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការប្តេជ្ញាចិត្តផ្លាស់ប្តូរអំពូលភ្លើងក្នុងរាជធានីភ្នំពេញមានជាង១២០០០អំពូលនេះឲ្យភ្លឺទាំងអស់នៅមុនចូលឆ្នាំខ្មែរ ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីចាប់ដៃជាមួយក្រុមហ៊ុនឯកជន រាជធានីភ្នំពេញនឹងមានភ្លើងភ្លឺប្រភេទ LED ស្ទើរគ្រប់ទីកន្លែង ព្រមទាំងមានការដាក់បន្ថែមនៅទីតាំងផ្សេងៗទៀត រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា ក្នុងពេលចូលឆ្នាំខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានភាពសប្បាយ រីករាយ ក្រោយពីភ្លើងបំភ្លឺសាធារណៈផ្លាស់ប្តូររួចនោះ ៕ សំរិត

ប្រភព៖ Nokorwatnews

  • អាជ្ញាធរ រាជធានីភ្នំពេញ បំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈជាង១២០០០ អំពូល ប្រភេទអំពូលLED ឲ្យរួច រាល់ នៅមុនបុណ្យ អុំទូកនេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: