អ៊ីរ៉ង់​កំពុង​ចរចា​នាំ​អង្ករ​បន្ថែម​ពី​ថៃ ១០​ឆ្នាំ​ក្រោយ​ផ្អាក​នាំ​ចេញ​ជុំ​វិញ​វិវាទ​ទូទាត់​ប្រាក់

អ៊ីរ៉ង់​កំពុង​ចរចា​នាំ​អង្ករ​បន្ថែម​ពី​ថៃ ១០​ឆ្នាំ​ក្រោយ​ផ្អាក​នាំ​ចេញ​ជុំ​វិញ​វិវាទ​ទូទាត់​ប្រាក់
សារព័ត៌មានថៃបានផ្សាយថា ប្រទេសអ៊ីរ៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញអង្ករបន្ថែមពីប្រទេសថៃ ខណៈដែលរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា កំពុងព្យាយាមបញ្ចេញអង្ករពីស្តុកដ៏ហូរហៀររបស់ប្រទេសនេះ។

កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសហ្សាន រូហានី បង្ហាញបំណងចង់នាំអង្ករពីប្រទេសថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក វីរឈុន សុគន្ធផាតិផាក ពុំបានផ្ដល់ព័ត៌មានលម្អិតនោះឡើយ ប៉ុន្តែ បញ្ជាក់ប្រាប់ថា មេដឹកនាំថៃ បានស្នើឲ្យពិនិត្យមើលការរីកចម្រើននៃកិច្ចព្រមព្រៀងនាំអង្ករចេញកាលពីមុន រវាងប្រទេសទាំងពីរ។

បើតាមបាងកក ប៉ុស្តិ៍ ថៃបានចុះអនុស្សារណៈយោគយល់ជាមួយអ៊ីរ៉ង់នៅដើមឆ្នាំនេះ ដើម្បីនាំអង្ករ ៣សែនតោនពីថៃ ដែលមានតម្លៃដល់ទៅ ៤.៣ពាន់លានបាត។

ខណៈដែលថៃមានផែនការបញ្ចេញអង្ករពីស្តុកកាន់តែច្រើននោះ អ៊ីរ៉ង់ត្រូវបានថៃចាត់ទុកជាអតិថិជនដ៏សំខាន់មួយ។

ថៃបានបញ្ឈប់ការលក់អង្ករទៅអ៊ីរ៉ង់កាលពីឆ្នាំ២០០៦ បន្ទាប់ពីមានវិវាទជុំវិញគុណភាព និងការទូទាត់ប្រាក់។

ប្រទេសវៀតណាម និងប៉ាគីស្ថានី ក៏បានបញ្ឈប់ការនាំចេញអង្ករទៅអ៊ីរ៉ង់ផងដែរ លុះត្រាតែប្រទេសនេះយល់ព្រមទូទាត់ប្រាក់៕

ប្រភព៖ bangkokpost, VOD

  • អ៊ីរ៉ង់​កំពុង​ចរចា​នាំ​អង្ករ​បន្ថែម​ពី​ថៃ ១០​ឆ្នាំ​ក្រោយ​ផ្អាក​នាំ​ចេញ​ជុំ​វិញ​វិវាទ​ទូទាត់​ប្រាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: