អាមេរិក​ ធ្វើ​អី​ រុស្ស៊ី​ មិន​បែក ​ចង់​សាក​ល្បង​ប្រើប្រាស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដើម្បី​កៀប​សង្កត់​

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ចន ខឺរី បានស្នើដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឲ្យស៊ើបអង្កេតទៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់យន្តហោះ រុស្ស៊ី និងយន្តហោះរដ្ឋាភិបាល ស៊ីរី ទៅលើទីក្រុង អាលីប៉ូ ដោយបន្ទោសថា ប្រទេសទាំងពីរ នៅតែបន្តវាយប្រហារទៅលើមន្ទីរពេទ្យ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើឲ្យជនស៊ីវិលភ័យតក់ស្លុត ។

លោក ខឺរី និយាយថា រុស្ស៊ី និង ស៊ីរី ជំពាក់ពិភពលោកច្រើនជាងការពន្យល់អំពីមូលហេតុដែលពួកគេនៅតែបន្តវាយប្រហារទៅលើមន្ទីរពេទ្យ ។ មានសកម្មភាពច្រើនដែលទាមទារឲ្យធ្វើការស៊ើបអង្កេតទៅលើករណីឧក្រិដ្ឋកម្មសង្គ្រាម ហើយអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម គួរត្រូវបានចាប់ឲ្យទទួលខុសត្រូវ ។ ចាប់តាំងពីថ្ងៃទី ២៣ ខែ កញ្ញា ការវាយប្រហារតាមអាកាសដោយយន្តហោះ រុស្ស៊ី និង ស៊ីរី បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣៧៦ នាក់ ។

រដ្ឋមន្ត្រីការបរទេស បារាំង លោក ហ្សង់-ម៉ាក អារីយោល (Jean-Marc Ayrault) និយាយថា លោកនឹងស្នើដល់តុលាការយុត្តិធម៌អន្តរជាតិ ឲ្យស៊ើបអង្កេតទៅលើករណីឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេស ស៊ីរី ។ លោក អារីយោល បញ្ជាក់ថា មានការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេស ស៊ីរី ហើយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ក៏និយាយដូច្នេះដែរ ហេតុនេះហើយ វាជាការពិត ដែលចាំបាច់ត្រូវតែស្វែងរកអ្នកទទួលខុសត្រូវ ។

រដ្ឋមន្ត្រីការបរទេស បារាំង បន្ថែមថា ពិភពលោកមានច្បាប់អន្តរជាតិ និងមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដូច្នេះ ប្រទេស បារាំង នឹងទាក់ទងទៅរដ្ឋអាជ្ញារបស់តុលាការ ពាក់ព័ន្ធនឹងដំណើរការស៊ើបអង្កេត ។ លោក អារីយោល និយាយថា ប្រធានាធិបតី បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ នឹងលើកឡើងអំពីស្ថានភាពក្នុងទីក្រុង អាលីប៉ូ ប្រទេស ស៊ីរី ប្រសិនបើលោកជួបជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងទីក្រុង ប៉ារីស នៅថ្ងៃទី ១៩ ខែ តុលា ។

អាមេរិក​ ធ្វើ​អី​ រុស្ស៊ី​ មិន​បែក ​ចង់​សាក​ល្បង​ប្រើប្រាស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដើម្បី​កៀប​សង្កត់​
ប្រភព៖ kqube, nytimes

  • អាមេរិក​ ធ្វើ​អី​ រុស្ស៊ី​ មិន​បែក ​ចង់​សាក​ល្បង​ប្រើប្រាស់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដើម្បី​កៀប​សង្កត់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: