​លោក​តា​ពិការ​ភ្នែក​ទាំង​គូរ​បន្ត​ទទួល​អំណោយ​ពី​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ តាម​សន្យា​

រាជធានីភ្នំពេញ៖ តាំងពីឆ្នាំ២០១០ មកទល់ឥឡូវ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរក្សាការសន្យាជាប់ជានិច្ច ក្នុងជួយឧបត្ថម្ភជារៀងរាល់ខែ ជូនដល់គ្រួសារលោកតា អ៊ឹម ប្លែក ដែលពិកាភ្នែកទាំងសងខាង ហើយរស់ជាមួយកូនស្រីពិកាភ្នែកដូចគ្នា ឋិតក្នុងភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អំណោយសម្រាប់ខែតុលា ឆ្នាំ២០១៦នេះ បានជូនដល់ដៃលោកតាហើយដែរ។

អំណោយដែលលោកផ្តល់ជូនគ្រួសារក្រីក្រតាមដែលលោកសន្យាជាមួយពួកគាត់ មានអង្ករ និងថវិកាជាដើម។ ក្រៅពីគ្រួសារលោកតាខាងលើ នៅមានគ្រួសារជាច្រើនទៀត ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ ដែលបានទទួលការឧបត្ថម្ភពីឯកឧត្ដមជារៀងរាល់ខែដូចគ្នា ហើយលោកឧត្ដមសេនីយ៍ឯក បន្តធ្វើដូចនេះរហូតដល់លោកអស់ជីវិតខ្លួនឯង៕

​លោក​តា​ពិការ​ភ្នែក​ទាំង​គូរ​បន្ត​ទទួល​អំណោយ​ពី​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ តាម​សន្យា​

ប្រភព៖ kqube

  • ​លោក​តា​ពិការ​ភ្នែក​ទាំង​គូរ​បន្ត​ទទួល​អំណោយ​ពី​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​ តាម​សន្យា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: