តើ​ កូរ៉េខាងត្បូង​ ដាច់​ចិត្ត​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​បងប្អូន​រួម​ឈាម​ ដូច​ការ​អះអាង​ដែរ​ឬ​ទេ​?

តើ​ កូរ៉េខាងត្បូង​ ដាច់​ចិត្ត​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​បងប្អូន​រួម​ឈាម​ ដូច​ការ​អះអាង​ដែរ​ឬ​ទេ​?
អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង បញ្ជាក់សារជាថ្មីម្ដងទៀតថា ប្រសិនបើរដ្ឋាភិបាលទីក្រុង សេអ៊ូល មើលឃើញថា ប្រាកដជាមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេស កូរ៉េខាងជើង ដូច្នេះ កូរ៉េខាងត្បូង នឹងសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន ឲ្យបានមុនសត្រូវ ដែលកំពុងរៀបប្រើអវុធប្រភេទនេះ ។

កងទ័ព កូរ៉េខាងត្បូង ប្ដេជ្ញាថា ប្រសិនបើ លោក គីម ជុងអ៊ុន បញ្ជាឲ្យវាយប្រហារ កូរ៉េខាងត្បូង ដោយអាវុធនុយក្លេអ៊ែរ, ទីក្រុង សេអ៊ូល នឹងសម្លាប់លោក គីម ជុងអ៊ុន ដោយមីស៊ីល ហើយបន្តបំផ្លាញទីក្រុង ព្យុងយ៉ាង ពិសេសសង្កាត់ដែលលោក គីម ជុងអ៊ុន លាក់ខ្លួន នឹងត្រូវបានបំផ្លាញដោយមីស៊ីល បាលីស្ទីក និងគ្រាប់ផ្លោងដ៏មហាខ្លាំង ។

តើ​ កូរ៉េខាងត្បូង​ ដាច់​ចិត្ត​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​បងប្អូន​រួម​ឈាម​ ដូច​ការ​អះអាង​ដែរ​ឬ​ទេ​?

មន្ត្រីយោធាជាច្រើនរូបក្នុងទីក្រុង សេអ៊ូល ធ្លាប់បានបង្ហាញគំនិតរបស់ខ្លួនដោយផ្ដល់តម្រុយអំពីផែនការវាយប្រហារម្ដងគឺបំផ្លាញទាំងស្រុង ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ប្រសិនបើសង្គ្រាមទ្រង់ទ្រាយធំមួយផ្ទុះឡើង ។

ឧត្ដមសេនីយ៍ គីម យ៉ុង យុន (Kim Yong Hyun) និយាយក្នុងឆ្នាំ ២០១៣ ពេលដែលភាពតានតឹងឡើងដល់កម្រិតមួយខ្ពស់បំផុតថា ប្រសិនបើ កូរ៉េខាងជើង បង្កហេតុមុន ហើយអាចគំរាមដល់ជីវិតប្រជាជន កូរ៉េខាងត្បូង ដូច្នេះ នឹងមានការដាក់ទោសទៅលើហេតុផលនៃការចាប់ផ្ដើមបង្កហេតុនោះ គឺការប្រើប្រាស់កងទ័ព និងកុម្ម៉ង់ដូ ។ ទាហាន កូរ៉េខាងត្បូង និយាយថា ប្រសិនបើ ទីក្រុង សេអ៊ូល ស្ថិតក្រោមការវាយប្រហារ មនុស្សសំខាន់ៗនៃរបបលោក គីម ជុងអ៊ុន នឹងក្លាយជាគោលដៅមុនគេ ។

មេបញ្ជាការ ឆូ សាងហូ លើកឡើងក្នុងឆ្នាំ ២០១៥ អំពីផែនការវាយប្រហារម្ដងគឺបំផ្លាញទាំងស្រុង មានន័យថា សមរភូមិចិត្តសាស្ត្រ, ប្រតិបត្តិការកម្ទេចភ្លាមៗ, ចារកម្ម និងសមត្ថភាពវាយប្រហារចំគោលដៅឥតខ្ចោះ ។ កូរ៉េខាងត្បូង បានធ្វើទំនើបកម្មមីស៊ីល បាលីស្ទីក ដែលមានឈ្មោះថា យុនមូ (Hyunmoo) ប៉ុន្តែគ្មានអ្នកណាដឹងថាតើ កូរ៉េខាងត្បូង មានអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មានឡើយ ។

តើ​ កូរ៉េខាងត្បូង​ ដាច់​ចិត្ត​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​បងប្អូន​រួម​ឈាម​ ដូច​ការ​អះអាង​ដែរ​ឬ​ទេ​?

កូរ៉េខាងជើង ធ្លាប់គំរាមប្រែក្លាយទីក្រុង សេអ៊ូល ទៅជាសមុទ្រភ្លើង ចំណែក កូរ៉េខាងត្បូង មានផែនការមួយឈ្មោះ ទណ្ឌកម្ម និងការសងសឹកដ៏ធំ ហើយក្រុមនេះបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបវិញថា កូរ៉េខាងត្បូង អាចធ្វើឲ្យទីក្រុង ព្យុងយ៉ាង ក្លាយទៅជាផេះ ។ កូរ៉េខាងជើង មានកាំភ្លើងធំរាប់រយដើម និងយានបាញ់រ៉ុកែត ដែលដំឡើងសំដៅទៅរកទីក្រុង សេអ៊ូល ជាយូរមកហើយ ប៉ុន្តែមានការជជែកដេញដោលក្នុងប្រទេស កូរ៉េខាងត្បូង ថាតើ កូរ៉េខាងជើង អាចធ្វើឲ្យអន្តរាយមានទំហំប៉ុណ្ណា ។

ប្រភព៖ kqube, nationalinterest

  • តើ​ កូរ៉េខាងត្បូង​ ដាច់​ចិត្ត​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​បងប្អូន​រួម​ឈាម​ ដូច​ការ​អះអាង​ដែរ​ឬ​ទេ​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: