ក្រុងព្រះសីហនុ កំពុង​រងគ្រោះ ព្រោះ​ជំនន់​ទឹកភ្លៀង​ និពន្ធដោយ : រ៉ឹម ភារី       October-10-2016, 8:39 pm         538

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុងព្រះសីហនុ កំពុង​រងគ្រោះ ព្រោះ​ជំនន់​ទឹកភ្លៀង​រូបថត ពីក្រសួងធនធានទឹក និងឧតុនិយម​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​២​រសៀល​នា​ថ្ងៃទី​១០ តុលា​នេះ បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ ដែលជា​ទីក្រុង​ទេសចរណ៍​ដ៏​សំខាន់ កំពុង​រង​នូវ​ការលិចលង់​ជាច្រើន​តំបន់​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១០ តុលា​នេះ​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ តុលា​នេះ ក្រុងព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​២​រសៀល នៅ​មិនទាន់​រាំង​នៅឡើយ​នោះទេ​។ ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ម៉ោង​នេះ បានធ្វើ​ឲ្យ​ទីក្រុង​ទេសចរណ៍​មួយ​នេះ កំពុងមាន​ទឹកជំនន់​ជាច្រើន​តំបន់ នៅ​ទូទាំង​ក្រុងព្រះសីហនុ នា​ខេត្ត​ព្រះសីហនុ​៕     
ក្រុងព្រះសីហនុ កំពុង​រងគ្រោះ ព្រោះ​ជំនន់​ទឹកភ្លៀង​ និពន្ធដោយ : រ៉ឹម ភារី       October-10-2016,  8:39 pm         538