លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅតែ​ចង់​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ស៊ី​រី​ និពន្ធដោយ : ថ្មីៗ       October-10-2016, 9:39 pm         125

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅតែ​ចង់​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ស៊ី​រី​​បញ្ហា​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅ​ស៊ី​រី ត្រូវបាន​បេក្ខជន​ប្រធាន​នា​ធិបតី​អាមេរិក​ជជែក​ដេញដោល​គ្នា​ខ្លាំង​ក្នុង​វេទិកា​ជជែក​ដេញដោល​គ្នា​លើក​ទី​២ នា​ថ្ងៃអាទិត្យ​ទី ៩ ខែតុលា​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចង់​បង្កើត​តំបន់​គ្មាន​ការហោះហើរ​, គាំទ្រ​ក្រុម​ឧទ្ទាម​ដើម្បី​ប្រឆាំង​អាសាដ និង​បង្ខំ​ឲ្យ​ស៊ី​រី និង​រុស្ស៊ី​ទទួលខុសត្រូវ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។

​ការជជែក​ដេញដោល​គ្នា​លើក​ទី​ពីរ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​បានរៀបចំ​ឡើង​នៅ​ថ្ងៃ អាទិត្យ​ទី ៩ តុលា​។ លើក​នេះ បញ្ហា​ជម្លោះ​ស៊ី​រី​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​ការជជែក​ដេញដោល​គ្នា ដោយសារ​មាន​គេ​ចោទសួរ​បេក្ខជន​ទាំងពីរ​នាក់​នេះ​។ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​នាក់​នៅតែ​យល់ឃើញ​ប្លែក​គ្នា​ខ្លាំង ពាក់ព័ន្ធ​ការបង្កើត​ដំណោះស្រាយ​ជម្លោះ​ស៊ី​រី​។ លោកស្រី ហ៊ី​ឡា​រី នៅតែ​ចង់​ប្រើប្រាស់​វិធានការ​រឹងត្អឹង​ប្រឆាំង​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ី​រី​ដើម្បី​វិបត្តិ​មនុស្សជាតិ​នៅ​ស៊ី​រី​។ បណ្តេញ​អាសាដ​ពី​តំណែង​នៅតែ​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​លោកស្រី​។

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាសថា លោកស្រី​នៅ​តស៊ូ​មតិ​ដើម្បី​បង្កើត​តំបន់​គ្មាន​ការហោះហើរ (No Fly Zon)  និង​តំបន់​សុវត្ថិភាព (Safe Zone) នៅ​ប្រទេស​ស៊ី​រី​ដើម្បី​ធានា​ដល់​ការបញ្ចប់​ការទម្លាក់​គ្រាប់បែក​។  បេក្ខជន​ប្រធានាធិបតី​រូបនេះ​ជឿជាក់ថា ការបង្កើត​តំបន់​គ្មាន​ការហោះហើរ​នឹង​បញ្ចប់​រាល់​ការទម្លាក់​គ្រាប់បែក​ប្រឆាំង​ជន​ស៊ីវិល និង​បញ្ចប់​គ្រោះមហន្តរាយ​មនុស្សជាតិ​ដែល​កើតឡើង​នៅ​ស៊ី​រី ហើយ​ការចរចា​អាច​កើតឡើង​។

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​អះអាង​៖ «​កាល​ខ្ញុំ​នៅ​ជា​រដ្ឋមន្ត្រីការបរទេស​ខ្ញុំ​បាន​តស៊ូ​មតិ​ឲ្យ​មានការ​បង្កើត​តំបន់​គ្មាន​ការហោះហើរ​។ ហើយ​ពេល​ឥឡូវនេះ​ខ្ញុំ​នៅតែ​តស៊ូ​មតិ​ឲ្យ​មានការ​បង្កើត​តំបន់​គ្មាន​ការហោះហើរ និង​តំបន់​សុវត្ថិភាព​មួយ​នៅ​ស៊ី​រី​។  យើង​ត្រូវការ​អំណាច​ដាក់​សម្ពាធ​លើ​រុស្ស៊ី ព្រោះ​ពួកគេ​នឹងមិន​ចូលមក​ចរចា​ជា​ដើម្បី​បង្កើត​ដំណោះស្រាយ​ការទូត​ទេ បើសិន​យើង​មិនមាន​អំណាច​ដាក់​សម្ពាធ​ពួកគេ​»​។​

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​អះអាងថា ស៊ី​រី ដោយ​ទទួលបាន​ការគាំទ្រ​ពី​រុស្ស៊ី​កំពុង​ព្យាយាម​កម្ចាត់​ក្រុម​ឧទ្ទាម​ស៊ី​រី​ជាពិសេស​ក្រុម​ឧទ្ទាម​ចុងក្រោយ​នៅ​ក្រុង Aleppo ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​។  គោលបំណង​សំខាន់​របស់​រុស្ស៊ី​គឺ​រក្សា​លោក បា​សា អាល់​អាសាដ​ក្នុង​តំណែង​។​

​ហើយ​លោកស្រី ក៏​ប្តេជ្ញា​គាំទ្រ​ពេញទំហឹង​ចំពោះ​ការបើក​ការស៊ើបអង្កេត​ករណី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដែល​ប្រព្រឹត្តឡើង​ដោយ​រុស្ស៊ី និង​ស៊ី​រី​នៅ​ប្រទេស​ស៊ី​រី​ដោយសារ​ការបន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ជន​ស៊ីវិល​។ កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី បានស្នើ​ឲ្យ​មានការ​បើក​ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ​ជុំវិញ​ការបន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ជន​ស៊ីវិល​និង​មន្ទីរពេទ្យ​នៅ​ស៊ី​រី​ផង​នោះ​។