ចិន ទិញ​យក​ ខ្យល់​បរិសុទ្ធ​ ពី​កាណាដា

ក្រុម​ហ៊ុន​កាណាដា ដែល​បាន​​ផលិត​នូវ​បំពង់​ខ្យល់​បរិសុទ្ធ ពី”Rocky Mountains” បាន​​នាំ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​តទល់​នឹង​ការ​បំពុល​ខ្យល់​ដ៏​ធ្ងន់ធ្ងរ នៅ​ប្រទេស​ចិន។​

ក្រុមហ៊ុន​ផលិតផល Vitality Air ត្រូវ​បាន​ចាប់​ផ្ដើម​ តាំង​ពី​ឆ្នាំមុន នៅ​ប្រទេស​កាណាដា ហើយ​ផលិតផល​​ត្រូវ​បាន​​ដាក់​លក់​នៅ​ប្រទេស​ចិន​ កាលពី​ពីរ​ខែ​ថ្មីៗ​កន្លង​ទៅ​។​

ម្ចាស់​ក្រុមហ៊ុន​នេះ លោក Moses Lam ​បាន​បញ្ជាក​ថា ផលិត​ផល​របស់​ពួកគេ​ត្រូវ​បាន​លក់​ចេញ និង​បញ្ជូន​ទៅ​ប្រទេស​ចិន បាន​ចំនួន៥០០បំពង់​​ ក្នុង​រយៈ ​ពេលតែ​៤ថ្ងៃប៉ុណ្ណោះ។ ខ្យល់​ច្រើនជាង​៤០០០​ដប​ ត្រូវ​បាន​វេច​ខ្ចប់​ជា​កេសៗ ហើយ​បញ្ជូន​ទៅ​ប្រទេស​ចិន ដែល​ក្នុងនោះ​មាន​មួយ​ចំនួន​ធំ​ ដែល​ត្រូវ​បាន​លក់​ហើយ​​រួចរាល់។​

​​​​​​​​ផលិត​ផល​ដបខ្យល់​នីមួយៗ មាន​ផ្ទុក​​ខ្យល់​បរិសុទ្ធ​ចំណុះ​៧.៧ លីត្រ ដែល​ត្រូវ​​បាន​នាំ​យក​ពី ឧទ្យាន​ជាតិ Banff នៅ​ប្រជុំភ្នំ Rocky។ ក្នុង​មួយ​ដប​​ត្រូវ​បាន​ដាក់​លក់​​ក្នុង​តម្លៃ ១០០​យ័ន (ប្រមាណ $15 ជាង) ដែល​តម្លៃ​​នេះ ថ្លៃ​ជាង​ដល់​ទៅ​៥០ដង ធៀប​នឹង​តម្លៃ​ទឹក​រ៉ែ​ក្នុង​មួយ​ដប​​នៅ​​ប្រទេស​ចិន។

​​​បញ្ហា​បរិស្ថាន ដែល​ពោរពេញ​ដោយ​ខ្យល់​ពុល​ នៅ​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន បាន​​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​​ តាំង​ពី​សប្ដាហ៍​ដំបូង​ នៃ​ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ សាលា​រៀន​ជា​ច្រើន​​ត្រូវ​បាន​បិទទ្វារ ឯ​យានយន្ដ​មួយ​ចំនួន​ត្រូវ​បង្ខំ​ឲ្យ​ជម្រុះ​ចេញ​ពី​ចរាចរណ៍​នៅ​ប្រទេស​ចិន​ផង​ដែរ។ គួរ​បញ្ជាក់​​​​ថា កាណាដា មិន​មែន​ជា​ប្រទេស​ទី​មួយ​ទេ ដែល​ធ្វើ​ពាណិជ្ជ​កម្ម​ លក់​ខ្យល់​បរិសុទ្ធ​ទៅ​កាន់​ប្រទេស​ចិន​បែបនេះ៕

Vitality Air.jpg

ដោយ៖ NEA
ប្រភព : www.telegraph.co.uk
​​

  • ចិន ទិញ​យក​ ខ្យល់​បរិសុទ្ធ​ ពី​កាណាដា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: