ម្តាយឪពុកទៅធ្វើការនៅថៃ ធ្វើឱ្យកូនស្រី ១៣ ឆ្នាំ ជួបវាសនា…

6 Videos


នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦ មានយុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្អូនស្រីជីដូនមួយបានដាក់ពាក្យបណ្ដឹងដោយចោទ ប្រកាន់ថា បានចាប់នាងរំលោភ និង គំរាមសម្លាប់ ។

លោកវរសេនីយ៍ត្រី ឆេង អ៊ីសុខា អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាប តុលា ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកប្អូនស្រីជីដូនមួយ ទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ។

ម្តាយឪពុកទៅធ្វើការនៅថៃ ធ្វើឱ្យកូនស្រី ១៣ ឆ្នាំ ជួបវាសនា…

ក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ នាងកំពុងដេកនៅលើផ្ទះម្នាក់ឯង ព្រោះម្តាយឪពុកទៅធ្វើការនៅប្រទេសថៃ ឯជីដូនចាស់ជរាពិការជើងទាំងសងខាងសំរាកនៅក្រោមផ្ទះ ស្រាប់តែបងជីដូនមួយរបស់នាងឈ្មោះ ប៉ាប តុលា បានឡើងទៅលើផ្ទះ ហើយធ្វើសកម្មភាពចាប់ច្របាច់ក និង គំរាមមិនឲ្យស្រែក បើស្រែកសម្លាប់នាងចោល ពេលនោះនាងខិតខំព្យាយាមរើបម្រះដែរ តែត្រូវឈ្មោះ តុលា វាយក្បាលពោះបណ្តាលឲ្យចុក រួចហើយបានរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន ២ ដង ។

លុះថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ នាងមានការឈឺចាប់ប្រដាប់ភេទខ្លាំងពេក ក៏បាននិយាយប្រាប់ឈ្មោះ នឿត ស៊ីនួន ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះ សាត ផាត ឲ្យជួយពីករណីនេះ រួចក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង ។

ម្តាយឪពុកទៅធ្វើការនៅថៃ ធ្វើឱ្យកូនស្រី ១៣ ឆ្នាំ ជួបវាសនា…

ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុខ្លួនគេបានផឹកស្រាស្រវឹង ហើយបានដើរកាត់មុខផ្ទះជនរងគ្រោះជាប្អូនជីដូនមួយ រួចឡើងទៅដេកលុះវេលាយប់ម៉ោង ១០ គេមានអារម្មណ៍ចង់រួមភេទ ក៏ចាប់បង្ខំប្អូនជីដូនមួយ ដោយគំរាមសម្លាប់ បើនាងហ៊ានស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច ២ ដង ដូចពាក្យនាងចោទប្រកាន់មែន ៕ សុថាត់