រថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀម

6 Videos


នៅវេលាម៉ោង ២ និង ១០ នាទីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៦ នៅលើផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបណ្ដាលឲ្យមនុស្ស ១៥ នាក់ រងរបួសធ្ងន់ស្រាលដេករដូករណែលពេញផ្លូវ ។

រថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀម

ប្រភពពីនគរបាលចរាចរណ៍ស្រុកកំពង់សៀមបានឲ្យដឹងថា រថយន្តសាំងយ៉ុង ពាក់ស្លាកលេខ 2X-7263 ដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញក្នុងគោលបំណងទៅកាន់ខេត្តកំពង់ចាម ស្របពេលដែលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-7146 បើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្ស ១៥ នាក់រងរបួសធ្ងន់និងស្រាលដេករដូករណែលពេញផ្លូវត្រូវបានបញ្ជូនទៅសង្គ្រោះនៅ៧ដេ និងមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកអ្នកបើករថយន្តទាំង២គ្រឿងបានចុះរត់គេចខ្លួនបាត់ ។

រថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀម

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានជួយសំរួលចរាចរណ៍មិនឲ្យមានការកកស្ទះផងដែរ ។ បន្ទាប់មកសមត្ថកិច្ចបានអូសយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីដោះស្រាយតាមច្បាប់ ។

រថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀម

ជនរងគ្រោះទាំងអស់នៅមិនទាន់ដឹងពីអត្តសញ្ញាណ និង អាសយដ្ឋាននៅឡើយទេ ដោយពេលនេះក្រុមគ្រួពេទ្យកំពុងសង្គ្រោះនៅឡើយ ៕ សុថាត់

រថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀមរថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀមរថយន្តពីរបុកគ្នារបួស ១៥ នាក់នៅស្រុកកំពង់សៀម