ប្រជាជន​អាមេរិក​មួយ​ចំនួន​ផ្អើល​ទៅ​តាម​ចាប់​សត្វ​​ ដ៏​កម្រ​នៅ​ក្នុង​ហ្គេម Pokémon Go​ ទាំង​យប់

ក្រោយការដាក់ឲ្យលេងជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ ហ្គេម Pokémon Go ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតធ្វើឲ្យវាក្លាយទៅជាហ្គេមដ៏ពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ននេះ ។

ទន្ទឹមនឹងភាពល្បីល្បាញនេះ Pokémon Go ក៏បង្កើតឲ្យមានទាំងរឿងល្អ និងអាក្រក់នៅក្នុងសង្គមផងដែរ បើតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនបានបង្ហាញថា ហ្គេមមួយនេះធ្លាប់ជាមូលហេតុក្នុងការធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍មួយករណី ក៏ដូចជាការធ្លាក់ពីទីខ្ពស់មួយករណីផងដែរ ប៉ុន្តែវាក៏បានធ្វើឲ្យក្មេងៗមួយចំនួនបានចេញទៅក្រៅ លេងកម្សាន្ត ដោយមិនសម្ងំនៅតែក្នុងផ្ទះដូចជាមុនទៀតនោះទេ។

Vaporeon

ចំណែកឯកាលពីពេលថ្មីៗនេះ ដោយសារហ្គេមមួយនេះ បានធ្វើឲ្យប្រជាជនអាមេរិកជាច្រើនបានទៅកាន់សួនឧទ្យានមួយកន្លែងក្នុងទីក្រុង New York ទាំងយប់ដើម្បីចាប់សត្វដ៏កម្រមួយនៅក្នុងហ្គេមមួយនេះគឺ Vaporeon ដែលវាបានលេចវត្តមាននៅទីនោះ ។ ខាងក្រោមនេះគឺជាវីដេអូដែលបានបង្ហាញទិដ្ឋភាពនៅពេលនោះ ដែលថតដោយអ្នកទៅចូលរួមម្នាក់ ៖

 

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងចំណោមសត្វ Pokémon ដែលលេចវត្តមានក្នុងហ្គេម Pokémon Go សត្វ Vaporeon ត្រូវបានគេចាត់ទុកជាសត្វដែលកម្រនឹងប្រទះជាងគេ ។ សម្រាប់នៅកម្ពុជាវត្តមានសត្វ Pokémon មិនទាន់មាននោះទេ ដោយសារក្រុមហ៊ុនមិនទាន់បានបញ្ចេញមកដល់ បើសិនជាអ្នកទាញយកតាមវិធីស្រាស្តផ្សេងៗដែលមិនមែនជាលក្ខណៈផ្លូវការ បើទោះជាអ្នកទាញយកហ្គេមនេះបាន ក៏មិនអាចស្វែងរកសត្វ Pokémon បានដែរ ដោយសារវាមានតែមួយប៉ុណ្ណោះគឺសម្រាប់សាកល្បងពេលដំណើរការហ្គេមដំបូងតែប៉ុណ្ណោះ៕

  • ប្រជាជន​អាមេរិក​មួយ​ចំនួន​ផ្អើល​ទៅ​តាម​ចាប់​សត្វ​​ ដ៏​កម្រ​នៅ​ក្នុង​ហ្គេម Pokémon Go​ ទាំង​យប់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:វីដេអូ
Tags: