សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹកឈើ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ពក​(​កន្ទួត​) ក្រឡាប់​ទៅមុខ​លែងរួច

ខេត្តក្រចេះ៖ រថយន្ដមួយគ្រឿងដឹកឈើល្មើសច្បាប់ក្នុងចំណោមរថយន្តជាច្រើនគ្រឿងទៀតបើកបរក្នុងល្បឿនលឿនដូចខ្យល់ព្យុះ ហើយបានក្រឡាប់ផ្ងារកង់ ទៅមុខលែងរួច នៅ៦ល្ងាចយប់ថ្ងៃទី៩ ខែតុលា ឆ្មាំ២០១៦ នៅត្រង់ចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ជាមួយនឹងករណីនេះមហាជនបានកត់សម្គាល់ឃើញថា ឲ្យតរថយន្តដឹកឈើក្រឡាប់ទៅមុខលែងរួច ឬអស់សាំងទើបសមត្ថកិច្ចអាចចាប់បាន តែបើមិនក្រឡាប់ ឬអស់សាំងទេទេ នឹងត្រូវទៅដល់គោលដៅលក់ឈើដោយសុវត្ថភាព។ គិតសព្វៗទៅៗសកម្មភាពេបស់សមត្ថកិច្ចរាល់ថ្ងៃប្រៀបបាននឹងបទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ច្រៀងថា៖« ការ៉ុងមានស្រូវបងមិនសូវហ៊ានលី បើការ៉ុងទទេបងលីឲ្យស្រីមើល! ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ បើក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល…។ka-10-10-2016-15

ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីរថយន្ដ១គ្រឿងនោះ បានក្រឡាប់គេឃើញ កម្លាំងអាវុធលើផ្ទៃប្រទេស សហការជាមួយស្នាក់ការ សន្តិសុខអាវុធហត្ថ៧០៧ស្វាយជ្រះ និង កម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានទៅធ្វើការបង្ក្រាបឃាត់យករថយន្តក្រឡាប់នោះ ម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើសុក្រម ពេញ បានបែកកង់ក្រឡាប់ធ្លាក់ ចូលប្រឡាយទៅមុខលែងរួច ចំណែកតៃកុងរថយន្ដត្រូវបាន វាយបំបែកកញ្ចក់រត់គេចខ្លូនបាត់មុនពេលកម្លាំងចម្រុះទៅដល់ ជាទម្លាប់ឲ្យតែរត់រួចបាត់នោះសមត្ថកិច្ចមិនដែលឃើញស្រាវជ្រាវតាមចាប់ម្ចាស់តៃកុងអ្នកដឹក ឬម្ចាស់ឈើបានមួយករណីណាស់។

ka-10-10-2016-12

ប្រភពឲ្យដឹងទៀតថារថយន្តដឹកបទល្មើសខាងលើនេះ សង្ស័យជារស់ថៅកែឈើដុះស្លែម្នាក់ឈ្មោះ ពក (ហៅពកកន្ទួត) នៅពេលដែល រថយន្ដក្រឡាប់ភ្លាម គេឃើញមានរថយន្ដដ៏ទំនើបមួយគ្រឿងម៉ាកណាវ៉ារ៉ា បើកមករារាំង បំរុងរំដោះយករថយន្ដ ដឹកឈើដែលក្រឡាប់នោះ តែត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសទៅទាន់ ក៏បើកគេចខ្លួនបាត់តែម្តង ប៉ុន្តែបើតាមសាក្សីនៅកន្លែងកើតហេតុ និងយោងតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនបាន ប្រាប់ឲ្យដឹងថា រថយន្ដដឹកឈើល្មើសច្បាប់ខាងលើ គឺសង្ស័យជាកម្មសិទ្ធិរបស់ថៅកែឈើដ៏ល្បីម្នាក់ រស់នៅ ភូមិកន្ទូត ឃុំកន្ទូត ស្រុកចិត្របូរី ខេត្តក្រចេះ ។ សូមរំលឹកថា កាលពីមុនភ្ជុំថៅកែរូបនេះបានដឹកឈើលោតឆ័ត្រ ត្រូវសមត្ថកិច្ចចាប់បង្ក្រាបជាបន្តបន្ទាប់អស់រថយន្តចំនួន២គ្រឿង ហើយនេះជាលើកទី៣ ។

ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា ថៅកែឈើម្នាក់ នេះដឹកឈើចេញម្តងគឺពុំមែនតែមួយរថយន្ដនោះទេគឺគាត់ ដឹកចាប់ ពីរទៅបីគ្រឿងឯណោះ យកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧ ឆ្លងកាត់ស្រុក ស្នួល ៕

ka-10-10-2016-11