គុណ​សម្បត្តិ​ទាំង​៧​របស់​ទឹក​ម្នាស់​ដែល​អ្នក​មិន​គួរ​មើល​រំលង

Fresh made Pineapple Juice with fresh pieces of pineapples

ផ្លែ​ម្នាស់​គឺ​ជា​ផ្លែ​ឈើ​ម្យ៉ាង​ដែល​ងាយ​ស្រួល​រក​ទិញ​នៅ​តាម​ទីផ្សារ​និង​មាន​តម្លៃ​សមរម្យ​ ជា​ពិសេស​ទៅ​ទៀត​វា​មាន​រស់​ជាតិ​ឆ្ងាញ់​និង​សំបូរ​ទៅ​ដោយ​វីតាមីន​ដែល​ផ្ដល់​ផល​ល្អ​សម្រាប់​រាង​កាយ​យើង​។

១. ផឹក​ទឹក​ម្នាស់​ នៅ​ពេល​ព្រឹក​វា​ជួយ​រារាំង​ការ​ឃ្លាន​ជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​ដូច្នេះ​ល្អ​សម្រាប់​មនុស្ស​ធាត់​លើស​ទម្ងន់​ដើម្បី​រក្សា​ទម្ងន់​ឬ​សម្រក​ទម្ងន់​។

២.ម្នាស់​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​រាង​កាយ​ដោយ​សារ​តែ​វត្ត​មាន​នៃ​វីតាមីន​ C, A និង​សារ​ជាតិ​ selenium ។

៣.ដោយ​សារ​តែ​ម្នាស់​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដូច​នេះ​វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល​ការ​ទល់​លាមក​និង​ចលនា​មិន​ទៀង​ទាត់​របស់​ពោះ​វៀន​។

៤.ទឹក​ម្នាស់​គឺ​វា​ល្អ​សម្រាប់​ស្បែក​និង​សម្រស់​។ វា​អាច​ជួយ​ឱ្យ​ប្រសើរ​ឡើង​នូវ​សារ​ជាតិ​ទឹក​ក្នុង​ស្បែក​និង​បណ្ដេញ​កោសិកា​ស្លាប់​ចេញ​ពី​ស្បែក​។

៥.ពិសា​ទឹក​ម្នាស់​ស្រស់​អាច​ជួយ​បណ្ដេញ​ដង្កូវ​ពី​ក្នុង​ពោះ​វៀន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។

៦.ទឹក​របស់​វា​ដើរ​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​និង​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​រាង​កាយ។​

៧.​ផ្លែ​ម្នាស់​គឺ​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ព្យាបាល​នៃ​ការ​ឈឺ​បំពង់​ក​និង​រលាក​ទង​សួត​។

គុណ​សម្បត្តិ​ទាំង​៧​របស់​ទឹក​ម្នាស់​ដែល​អ្នក​មិន​គួរ​មើល​រំលង

  • គុណ​សម្បត្តិ​ទាំង​៧​របស់​ទឹក​ម្នាស់​ដែល​អ្នក​មិន​គួរ​មើល​រំលង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កីឡា
Tags: