ទម្លាប់​​អាក្រក់​ទាំង​៧​ក្នុង​ការ​ប្រើ​ប្រាស់​លុយ​របស់​អ្នក​ដែល​អ្នក​ត្រូវ​បញ្ឈប់

1ការ​ចាយ​តាម​អារម្មណ៍​

ការ​ដើរ​ផ្សារ​ចាយ​វាយ​តាម​តែ​អារម្មណ៍​ វា​ពិត​ជា​មើល​ទៅ​ជីវិត​អស្ចារ្យ​ណាស់ តែ​ពេល​ខ្លះ​វា​ក៏​អាច​អោយ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ផ្នែក​លុយ​កាក់​ផង​ដែរ​ ។​ អ្នក​មិន​ត្រូវ​អោយ​អារម្មណ៍​ចង់​បាន​គ្រប​គ្រង​អ្នក​នោះ​ទេ​ ព្រោះ​ការ​ទិញ​ទំនិញ​មួយ​ចំនួន​ វា​កើត​ឡើង​ដោយ​សារ​តែ​រំភើប​ក្នុង​ពេល​ខ្លី​ប៉ុណ្ណោះ​ ជួន​កាល​​មាន​ការ​​បញ្ចុះ​ថ្លៃ​ ឃើញ​ហើយ​អ្នក​ក៏​ទិញ​ ព្រោះ​មាន​តម្លៃ​ថោក​ តែ​ដល់​ផ្ទះ​ អ្នក​បែរ​ជា​តាំង​វា​ចោល​មិន​ដែល​​ប្រើ​ទៅ​វិញ​​ ។​

2អោយ​អ្នក​ដទៃ​ខ្ចី​លុយ​

ការ​ជួយ​គ្នា​ក្នុង​ពេល​អត់​ទល់​ ពិត​ជា​រឿង​សំខាន់​ ពោល​គឺ​ការ​អោយ​មិត្តភ័ក្ដិ​ ឬ សមាជិក​សាច់ញាតិ​បង​ប្អូន​ខ្ចី​លុយ​ជា​ដើម​ ។​ តែ​អ្នក​ត្រូវ​ដឹង​ផង​ដែរ​ ខណៈ​ដែល​អ្នក​អោយ​នរណា​ម្នាក់​ខ្ចី​លុយ​ អ្នក​ក៏​អាច​នឹង​មាន​រឿង​អក​អន់​ស្រពន់​ចិត្ត​ ឬ មាន​បញ្ហា​ក្នុង​ការ​ពិបាក​ទារ​វិញ​ និង​ពេល​ខ្លះ​អាច​ឈាន​ដល់​ជម្លោះ​ទៀត​ផង​ ។
ដោយ​ទុក​រឿង​ខ្ចី​លុយ​មួយ​ដុំ​ ចូរ​អ្នក​ជួយ​មិត្តភ័ក្ដិ​អ្នក​ក្រោម​រូប​ភាព​ជា​អ្វី​ផ្សេង​ ដូច​ជា​ ប្រាប់​វិធី​រក​លុយ​បន្ថែម​ ឬ ការ​សន្សំ​សំចៃ​នានា​វិញ​ ធ្វើ​ដូច​នេះ​ដើម្បី​រក្សា​ចំណង​មិត្តភាព​អោយ​បាន​ល្អ​។

3តែង​តែ​ចេញ​មុខ​ចេញ​លុយ​

ចំពោះ​អ្នក​ខ្លះ​ ការ​ដែល​ចេញ​លុយ​អាហារ​ពេល​ល្ងាច​ដល់​មិត្តភ័ក្ដិ​ មើល​ទៅ​ពិត​ជា​គួរ​អោយ​គោរព​និង​មោទនភាព​ណាស់​ ។ តែ​បើ​អ្នក​ចេញ​រហូត​ អ្នក​នឹង​អាច​ជំពាក់​បំណុល​អាក្រក់​មិន​ខាន​ ពី​ព្រោះ​ កាល​ណា​អ្នក​ស្រលាញ់​វិក្កយបត្រ​កាន់​តែ​ខ្លាំង​ នោះ​លុយ​អ្នក​ក៏​ចាប់​ផ្ដើម​ហូរ​ចេញ​តាម​ហ្នឹង​ដូច​គ្នា​ ។

4ប្រៀប​ធៀប​ស្ថានភាព​លុយ​កាក់​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ​

មាន​គ្នា​យើង​ខ្លះ បាន​វាស់​កម្រិត​ជោគ​ជ័យ​តាម​ ទំហំ​នៃ​ផ្ទះ​ ឬ ក៏​ការ​មាន​ឡាន​ទំនើប​នានា​​តែ​វា​មិន​មែន​ចឹង​គ្រប់​ករណី​នោះ​ទេ​ ជួន​កាល​ផ្ទះ​ដែល​ធំ​ ឬ ឧបករណ៍​ប្រើ​ប្រាស់​ទំនើប​ៗ​ទាំង​នោះ​គ្រាន់​តែ​ជា​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាយ​វាយ​របស់​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ មាន​អ្នក​ខ្លះ​មាន​លុយ​ដ៏​ច្រើន​តែ​សម្ភារៈ​និង​របស់​ទាំង​នោះ​មិន​មែន​ជា​រឿង​ដែល​គេ​ចង់​បង្ហាញ​នោះ​ទេ​ ។ ដូច្នោះ​អ្នក​មិន​គួរ​ប្រៀបធៀប​ជាមួយ​គេ​នោះ​ទេ​ ព្រោះ​ជួន​កាល​អ្នក​ផ្ទះ​ធំ​ ជិះ​ឡាន​នោះ​ មាន​លុយ​មិន​ស្មើ​អ្នក​ទេ​ ។

5ចាយ​លុយ​ដែល​អ្នក​មាន​ទាំង​អស់​

មនុស្ស​រាល់​គ្នា​តែង​មាន​ប្រាក់​ប្រចាំ​ខែ​របស់​ខ្លួន​ មិន​ថា​ធ្វើ​ការ​ ឬ រកស៊ី​នោះ​ទេ​ ហើយ​លុយ​ទាំង​នោះ​អ្នក​អាច​យក​វា​ទៅ​ទិញ​របស់​ដែល​ចាំ​បាច់​ក្នុង​ជីវភាព​ ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដូច​ជា​ បាយ​ម្ហូប​អាហារ​ ថ្លៃ​ទឹក​ភ្លើង​ ថ្លៃ​សិក្សា​ផ្សេង​ៗ​ .. ។ រួច​លុយ​ដែល​សល់​ពី​ការ​ចាយ​វាយ​ចាំបាច់​នោះ គឺ​ត្រូវ​សម្រេច​ចិត្ត​លើ​ខ្លួន​អ្នក​ តើ​អ្នក​ត្រូវ​សន្សំ​វា​ទុក​ វិនិយោគ​ ឬ ចាយវាយ​ទិញ​របស់​របរ​អោយ​អស់​តែ​ម្ដង​ ? កាល​បើ​អ្នក​រក្សា​ទម្លាប់​នេះ​រហូត​ ចុង​ក្រោយ​អ្នក​នឹង​គ្មាន​សេស​សល់​លុយ​នោះ​ទេ​ បើ​មិន​មាន​ជំនួយ​អ្វី​ខាង​ក្រៅ​នោះ​ ។

6ពឹង​លើ​កាត​ឥណទាន​

យោង​តាម​ការ​វិភាគ​ របស់​ Cardhub, នៅ​ចុង​ឆ្នាំ​​២០១៥​ អាមេរិក​មាន​បំណុល​ឥណទាន​ប្រមាណ​ ៩០០កោដន៏​​លាន​ ។ មនុស្ស​ជា​ច្រើន​ គិត​ថា​ ការ​មាន​លុយ​ក្នុង​កាត​ឥណទាន​អាច​អោយ​ពិន្ទុ​របស់​ឥណទាន​របស់​អ្នក​ចុះ​ទាប​ សូម្បី​តែ​អ្នក​បាន​បង់​ទាន់​ពេល​ក៏​ដោយ​ ។ បើ​សិន​ជា​អ្នក​គិត​ថា​ ការ​ប្រើ​ប្រាស់​កាត​ឥណទាន​អាច​អោយ​អ្នក​ទិញ​របស់​របរ​ដែល​អ្នក​ចង់​បាន​នោះ​ ហើយ​ភ្លេច​គិត​ថា​បំណុល​កាន់​តែ​ច្រើន​នោះ​​ ចូរ​អ្នក​ព្យាយាម​អាន​អត្ថបទ​ដែល​ទាក់​ទង​នឹង​បំណុល​តាម​កាត​ឥណទាន​ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ ។

7មិន​ហ៊ាន​ប្រឈម​ការ​ពិត​

បើ​សិន​ជា​គេច​វេះ​មិន​ព្រម​ពិនិត្យ​មើល​ទឹក​ប្រាក់​ដែល​ខ្លួន​មាន​ មិន​ថា​ក្នុង​ កុង​ធានាគារ​ ឬ ក្នុង​កាត​ឥណទាន​ណាមួយ​នោះ​ អ្នក​នឹង​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​ដោយ​សារ​លុយ​ ។​ អ្នក​អាច​នឹង​គិត​ថា​វា​នឹង​មិន​អាក្រក់​ដល់​ថ្នាក់​នេះ​ទេ​ ហើយ​បញ្ហា​នឹង​រសាយ​បាត់​ដោយ​ឯក​ឯង​ តែ​វា​មិន​ចឹង​ទេ​ ។

ចូរ​អ្នក​ចាប់​ផ្ដើម​ប្រឈម​មុខ​ស្ថាន​ភាព​ពិត​ រួច​រក​វិធី​ដោះ​បំណុល​ ឬ បង្កើត​លុយ​បន្ថែម​ ដោយ​ជំហាន​ដំបូង​បំផុត​ គឺ អ្នក​ត្រូវ​កត់​ចំណូល​ចំណាយ ឬ​ លុយ​ជំពាក់​គេ​ជា​មុន​សិន​ ។​
​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព ៖

  • ទម្លាប់​​អាក្រក់​ទាំង​៧​ក្នុង​ការ​ប្រើ​ប្រាស់​លុយ​របស់​អ្នក​ដែល​អ្នក​ត្រូវ​បញ្ឈប់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ចំនេះដឹង
Tags: