រថយន្ត​ទាំង​៥​ដែល​​​​ថ្លៃ​ជាង​គេ​ក្នុង​លោក​ (បញ្ជាក់​លេខ​១​មិន​មែន​ Bugatti ឬ Lamborghiniទេ​)​

ការ​មាន​ក្តី​ស្រមៃ​ចង់​បាន​​រថយន្ត​​ល្អ​ស្អាត​ទំនើប​​មក​ជិះ​ មនុស្ស​ភាគ​ច្រើន​តែង​បាន​គិត​ តែ​មាន​ខ្លះ​ប៉ុណ្ណោះ​ដែល​បាន​សម្រេច​ក្តី​ស្រមៃ​ទាំងនេះ​ ហើយ​មាន​ខ្លះ​ក៏​ចង់​បាន​ឡាន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​មក​ជិះ​ផង​ដែរ​ ដូចនេះ​ CamboMag សូម​លើក​យក​នូវ​ រថយន្ត​​ទាំង​៥​ដែល​មាន​ថ្លៃ​ខ្ពស់​ជាង​គេ​ក្នុង​លោក​យើង​នេះ​

5Bugatti Veyron Super Sports តម្លៃ ២,៤លានដុល្លារ​

Bugatti Veyron Super Sports នេះ​​ជា​ឡាន​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​ផង​ដែរ​ ដោយ​
បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក​ ជាមួយ​ល្បឿន​អតិបរិមា​ ៤៣៤,៣គឺឡូម៉ែតក្នុង​១​ម៉ោង​ (២៦៩,៨៦mph) ។​ វា​ក៏​អាច​ឲ្យ​កើន​ល្បឿន​ពី​ ០ ទៅ ១០០គឺឡូម៉ែត​ ក្នុង​រយៈពេល​តែ​២.៥​វិនាទី​តែ​ប៉ុណ្ណោះ​ ។

4Lykan Hypersport មាន​តម្លៃ​ ៣,៤​លាន​ដុល្លារ​

វា​ជា​រថយន្ត​​ដែល​បាន​ផលិត​នៅ​អារ៉ាប់​អឺមេរ៉ាត​ ( United Arab Emirates) ​ ឡាន​នេះ​ផង​ដែរ​ត្រូវ​បាន​ផលិត​ត្រឹម​តែ​៧គ្រឿង​ប៉ុណ្ណោះ​ ជាមួយ​ការ​តុប​តែង​ឆ្នៃ​ម៉ូត​ពោរ​ពេញ​ដោយ​ភាពអស្ចារ្យ​សំដៅ​​​ភាព​ខ្លាំង​នៃ​កំលាំង​និង​ល្បឿនរបស់​រថយន្ត​ផង​ដែរ​ ។​ វា​អាច​ជិះ​ក្នុង​ល្បឿន​អតិបរមា​ ៣៨៦,២៤ គឺឡូម៉ែត​ក្នុង​១ម៉ោង​ ។

3Lamborghini Veneno តម្លៃ​ ៤,៥លាន​ដុល្លារ

Lamborghini Veneno ត្រូវ​បាន​ផលិត​ត្រឹម​តែ​៩​គ្រឿង​តែ​ប៉ុណ្ណោះ​ហើយ​វា​ត្រូវ​បាន​លក់​ដាច់​តាំង​ពី​មិន​ទាន់​ផលិត​រួច​រាល់​ឯណោះ ។​ ល្បឿន​លឿន​បំផុត​ គឺ ៣៥០​គឺឡូ​ម៉ែត​ក្នុង​១​​ម៉ោង​ ដែល​អាច​ឈាន​ពី​ ០ ទៅ ១០០គឺឡូម៉ែត​ក្នុង​ម៉ោង​ប្រើ​ពេល​ត្រឹម​តែ​ ២,៩វិនាទី ។

2Koenigsegg CCXR Trevita តម្លៃ​៤,៨លានដុល្លារ​

Koenigsegg CCXR Trevita នេះ​មិន​មែនជា​​រថយន្ត​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​ ហើយ​ក៏​មិន​មែន​ជា​​រថយន្ត​ដែល​មើល​ទៅ​Designស្អាត​ដាច់​គេ​នោះ​ដែរ​, ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​វា​មក​នៅ​លំដាប់​ទី​២ ជា​ឡាន​ដែល​ថ្លៃ​ជាង​គេ​ ?​
ចម្លើយ​ព្រោះ​តែ​ឡាន​នេះ​ត្រូវ​បាន​បង្កើន​ឡើង​ដោយ​មាន​លាយ​ជាមួយ​ត្បូង​ពេជ្យ​ ។ ដោយ​មិន​អោយ​ចាញ់​ឡាន​ Bugatti Veyron Super Sports, ឡាន​ CCXR Trevita នេះ​ភ្ជាប់​មក​ជាមួយ​ ម៉ាស៊ីន​២ SuperCharged V8 engine ដែល​អាច​ជិះ​ល្បឿន​ដល់​ទៅ ៤១១,៩៩គឺឡូម៉ែត​ក្នុង​១​ម៉ោង​ ។

1MayBach Exelero តម្លៃ​ ៨លាន​ដុល្លារ

រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​ ២០០៤​ នឹង​ត្រូវ​បាន​ទិញ​ដោយ​តារា​ Rap លោក​ Bryan William ក្នុង​តម្លៃ​៨លាន​ដុល្លារ​​។​ MayBach Exelero បំពាក់​ដោយ​ ម៉ាស៊ីន​ភ្លោះ​ Twin-Turbo V12 ដែល​អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរិមា​​ប្រមាណ​ ៣៥០,៨៥គឺឡូម៉ែត​ក្នុង​១​ម៉ោង​​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • រថយន្ត​ទាំង​៥​ដែល​​​​ថ្លៃ​ជាង​គេ​ក្នុង​លោក​ (បញ្ជាក់​លេខ​១​មិន​មែន​ Bugatti ឬ Lamborghiniទេ​)​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ចំនេះដឹង
Tags: