រថយន្ត​ 10 ប្រភេទ​ដែល​បុរសៗ​ប្រាថ្នា​ចង់​បាន

សម្រាប់សុភាពបុរស ការជ្រើសរើសរថយន្តគឺមានលក្ខណៈខុសប្លែកពីសុភាពនារី ដោយបុរសៗភាគច្រើនចូលចិត្តប្រើប្រាស់រថយន្តដែលមានលក្ខណៈជារថយន្តប្រណិតបែបក្លាសិក ឬ ស្ព័រ ហើយនឹងមានកម្លាំងខ្លាំង។ ខាងក្រោមនេះជាប្រភេទរថយន្ត ទាំង ១០ ប្រភេទដែលតែងតែស្ថិតនៅក្នុងក្ដីស្រមៃរបស់បុរសៗគ្រប់រូប ។

1.MASERATI GRANTURISMO S

រថយន្តដ៏ស្រស់ស្អាតមួយនេះត្រូវបានគេចាត់ចូលទៅក្នុងប្រភេទរថយន្តដែលបុរសជាច្រើនចង់បានវា។ Maserati Granturismo S បំពាក់នូវម៉ាស៊ីនប្រភេទ V8 ចំណុះ 4.7 លីត្រ និងកម្លាំង 434 សេះ ដែលសន្ទុះក្នុងរយះពេញ 4.9 វិនាទី អាចឈានដល់ 100គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះល្បឿនអតិបរមារបស់វាគឺ 294.5 គីឡូម៉ែត្រក្នុងមួយម៉ោង។ Maserati Granturismo S មានទម្ងន់ 1.8 តោន ហើយតម្លៃរបស់វានៅក្នុងទីផ្សារអន្តរជាតិប្រហែលជា $ 150,000 ។

2. PORSCHE 918 SPYDER

រថយន្ត Hybrid មួយនេះមានទម្ងន់ 135 គីឡូក្រាម ជាមួយនឹងម៉ាស៊ីន ចំណុះ 4,6 លីត្រ ប្រភេទ V-8 មួយ និង ម៉ូទ័រអគ្គិសនីចំនួន 2។ បើនិយាយពីកម្លាំងរបស់វាគឺមានរហូតដល់ 887 សេះ( 608 សេះបានមកពីម៉ាស៊ីន និង 279 សេះបានមកពីម៉ូទ័រទាំងពីរ) ហើយសន្ទុះក្នុងរយះពេល 2.5 វិនាទីអាច ឈានដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកឯអាគុយ Hybrid របស់វាអាចប្រើប្រាស់បានរហូតទៅដល់ចម្ងាយផ្លូវជិត 20 គីឡូម៉ែត្រ។ Porsche 918 Spyder មានតម្លៃប្រហែលជា 848,000 $ (មិនទាន់គិតពន្ធនាំចូល) ដែលរថយន្តប្រភេទនេះត្រូវបានផលិតក្នុងចំនួនកំណត់មួយប៉ុណ្ណោះ(Limited Editon)។

3 CHEVROLET CORVETTE C6 ZR1 – THE BLUE DEVIL

រថយន្តដ៏អស្ចារ្យមួយនេះបានភ្ជាប់មកជាមួយនូវម៉ាស៊ីនចំណុះ 6.2 លីត្រ ប្រភេទV-8 ដែលមានកម្លាំង 638 សេះ ជាមួយនឹងល្បឿនអតិបរមា 330 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានទម្ងន់ស្រាលល្មមគឺត្រឹមតែ 1.5 តោន ប៉ុណ្ណោះ ហើយវាមានតម្លៃចន្លោះពី 112,000 $ – 130,000 $ (មិនទាន់គិតពន្ធនាំចូល) ប៉ុណ្ណោះ ។

4 BENTLEY MULSANNE

MULSANNE បំពាក់នូវម៉ាស៊ីនភ្លោះ( twin-turbo) ប្រភេទ V8 ដែលមានចំណុះ 6,75 លីត្រ។ រថយន្តនេះមានទម្ងន់ 2.6 តោន ហើយសន្ទុះរបស់វាអាចឈានទៅដល់ 100គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយះពេល 4,9 វិនាទីដំបូង។ សម្រាប់តម្លៃនៃរថយន្តប្រភេទ ក្លាសិក មួយនេះគឺមិនជាថោកប៉ុន្មានទេ ដោយនៅក្នុងទីផ្សារអន្តរជាតិវាមានតម្លៃរហូតដល់ $ 306,000 ។

5 ASTON-MARTIN RAPIDE

ជាមួយនឹងម៉ាស៊ីនប្រភេទ V12 ចំណុះ 5.9 លីត្រ មិនមែនជារឿងដ៏អស្ចារ្យបំផុតសម្រាប់រថយន្តប្រភេទនេះទេ វានៅមានលក្ខណៈអស្ចារ្យជាច្រើនទៀត។ ជាមួយនឹងកម្លាំងម៉ាស៊ីន 470 សេះ ធ្វើឲ្យសន្ទុះរបស់វាអាចឈានទៅដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង  ក្នុងរយះពេល 5 វិនាទី។ វាបានភ្ជាប់មកជាមួយនឹងប្រព័ន្ធលេខអូតូដែលមាន 6 ល្បឿន។ តួខ្លួនខាងក្រៅត្រូវបានរចនាឡើងធន់នឹងអាកាសធាតុក្ដៅនិងត្រជាក់ ឯផ្នែកខាងក្នុងបានបំពាក់នូវស្បែកប្រភេទប្រណិត ជាមួយនឹងប្រព័ន្ធសំឡេងដ៏មានអនុភាព។ វាមិនគ្រាន់តែជារថយន្តដែលមានគុណភាពខ្ពស់នោះទេ តែវាក៏ជារថយន្តដ៏ស្រស់ស្អាត និងអស្ចារ្យផងដែរ អ្នកក៏អាចធ្វើជាម្ចាស់របស់វាជាមួយតម្លៃ 201,000 $ (មិនទាន់គិតពន្ធនាំចូល)។

6 FERRARI 458

គេបាននិយាយថារថយន្តមួយនេះផលិតឡើងសម្រាប់ជំនួសម៉ូដែល 430, ប៉ុន្តែក្រុមហ៊ុន Ferrari បានធ្វើឱ្យវាខុសគ្នាទាំងស្រុង ដោយ Ferrari 458 មានលក្ខណៈល្អជាង ដោយវាបានបំពាក់នូវ ម៉ាស៊ីន V8 ចំណុះ 4.5 លីត្រ ដែលសន្ទុះរបស់វាអាចឈានដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងរយះពេល 3,3 វិនាទី។ សម្រាប់រថយន្តដ៏ស្រស់ស្អាតមួយនេះអ្នកអាចក្លាយជាម្ចាស់វាបានក្នុងតម្លៃ $ 237.000 (តម្លៃក្នុងទីផ្សារអន្តរជាតិ)។

7 LAMBORGHINI AVENTADOR

Lamborghini Aventador គឺជារថយន្តដែលមានឥទ្ធិពលខ្លាំងមិនគួរឱ្យជឿ ដោយវាបានបំពាក់នូវម៉ាស៊ីន V12 ចំណុះ 6,5 លីត្រ សន្ទុះរបស់វាគឺ 100 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយះពេល 2,9 វិនាទី និងមានល្បឿនអតិបរមា 350 គីឡូម៉ែត្រ / ម៉ោង។ សម្រាប់ម៉ូដែលនេះផលិតត្រឹមតែបួនពាន់គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃចន្លោះពី $ 400,000 – $ 440.000 (មិនទាន់គិតពន្ធនាំចូល)។

8 CHEVROLET CORVETTE C7

ក្រៅពីរូបរាងដ៏គួរអោយចាប់អារម្មណ៍ រថយន្តនេះក៏បំពាក់ផងដែរនូវម៉ាស៊ីនដែលមានកម្លាំងខ្លាំង ចំណុះ 6.2 លីត្រ ប្រភេទV8 LT1ផងដែរ។

9 HONDA (ACURA) NSX 2016

រូបរាងគឺចំណុចដ៏ទាក់ទាញមួយរបស់ NSX 2016 បន្ថែមពីលើរូបរាងវាក៏បានបំពាក់ផងដែរនូវម៉ាស៊ីនដែលមានកម្លាំងខ្លាំងប្រភេទចម្រុះដែលមានម៉ាស៊ីនប្រើប្រាស់ថាមពលសាំងចំនួនមួយនិង ម៉ូទ័រអគ្គិសនីចំនួន ៣ ដែលធ្វើឲ្យវាមានកម្លាំងម៉ាស៊ីនរហូតទៅដល់ 550 សេះ។

10 JAGUAR XF PREMIUM LUXURY

Jaguar XF Premium Luxury ជាប្រភេទរថយន្តប្រណិតដែលបុរសៗ ភាគច្រើនមិនអាចមើលរំលងបាន។ ភាពប្រណិតរបស់វាមិនមែនស្ថិតនៅតែផ្នែកខាងក្រៅនោះទេ តែសម្រាប់ផ្នែកខាងក្នុងក៏មិនអន់ដែរ។ រថយន្តមួយនេះបានបំពាក់នៅម៉ាស៊ីនកម្លាំងខ្លាំងគួរសម ដែលល្បឿនអតិបរមារបស់វា គឺ 230 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសន្ទុះក្នុងរយះពេល 6.7 វិនាទីអាចឈានរហូត 100 គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយនឹងរូបរាងស្រស់ស្អាត ម៉ាស៊ីនដែលមានកម្លាំងខ្លាំងគួរសម ប៉ុន្តែតម្លៃវិញអាចឲ្យអ្នកពិចារណាបានគឺត្រឹមតែ 45,000$ ទៅ 95,000$ (តម្លៃមិនទាន់គិតពន្ធនាំចូល) តែប៉ុណ្ណោះ៕

ប្រភព ៖ carophile
ប្រែសម្រួលដោយ ៖ Mr Dee

  • រថយន្ត​ 10 ប្រភេទ​ដែល​បុរសៗ​ប្រាថ្នា​ចង់​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កីឡា
Tags: