បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ត្រូវ​​បាន​ក្រុម​ភេរវករ​ប្រើ​ប្រាស់​

ក្រុម​ភេរវករ​ អាល់សាបាប់​ ​នៅ​ប្រទេស​​សូម៉ាលី​ បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​ ដើម្បី​ធ្វើ​ការ​​ផ្សព្វផ្សាយ​ជ្រើស​រើស​អ្នក​ចូល​រួម​ជាមួយ​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​ភ្ជាប់​ជាមួយ​​និង​ក្លីប​វីដេអូ​របស់​លោក​ Donald Trump បេក្ខជន​​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ជនជាតិ​អ៊ីស្លាម​ចូល​ក្នុង​ទឹក​ដី​អាមេរិក​ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​អំពើ​ភេរវកម្ម​ នៅ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ។

វីដេអូ​​ឃោសនា​ដែល​មាន​រយៈពេល​៥១​នាទី​ របស់​បណ្ដាញ​ក្រុម​អាល់កៃដា​ នៅ​អាហ្វ្រិក​ខាងកើត​ បាន​ចាត់​ទុក​សហរដ្ឋអាមេរិក​ ជា​​ប្រទេស​ដែល​រើស​អើង​ពូជសាសន៍​ប្រឆាំង​នឹង​ពួក​ស្បែក​ខ្មៅ និង​ធ្វើ​ការ​កាត់​ទោស​ជន​ជាតិ​អ៊ីស្លាម​ ហើយ​បាន​​លើក​ឡើង​ថា​ការ​រួប​រួម​គ្នា​របស់​ជន​ជាតិ​អ៊ីស្លាម​ គឺ​ជា​ដំណោះស្រាយ​ ចំពោះ​បញ្ហា​នេះ ។

វីដេអូ​នេះ​ ត្រូវ​បាន​បញ្ចេញ​នៅ​ក្នុង​ Twitter ​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​លើក​ឡើង​ពី​ជន​ជាតិ​អាមេរិក​ជាច្រើន​នាក់​មក​ពី​រដ្ឋ​ មីណេសូតា​ (Minnesota )​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​ អាល់សាបាប់ ក្នុង​ការ​ប្រយុទ្ធ​ នៅ​ប្រទេស​សូម៉ាលី​ ហើយ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ​។ វីដេអូ​នេះ​ ក៏​បាន​លើក​បង្ហាញ​ទៀត​ថា​ ជន​ជាតិ​ស្បែក​ខ្មៅ​ និង​ជនជាតិ​អ៊ីស្លាម​ ដែល​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​រើស​អើង​រហូត​ ដូច្នេះ​ហើយ​ពួក​គេ​ គួរ​តែ​ចូល​រួម​ជា​មួយ​ចលនា​ក្រុម​ជីហាត​ ដើម្បី​ប្រឆាំង​តបត​វិញ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ត្រូវ​​បាន​ក្រុម​ភេរវករ​ប្រើ​ប្រាស់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កីឡា
Tags: