David Moyes ប្រាប់​ថា​អត់​ទាន់​ចង់​ទៅ​ Premier League វិញ​ទេ​

លោក​ David Moyes ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប​ Real Sociedad បាន​និយាយ​ថា​លោក​អត់​ទាន់​ចង់​ត្រលប់​ទៅ​ក្រប​ខណ្ឌ​ English Premier League ( EPL ) វិញ​ទេ​បើ​ទោះ​ជា​មាន​ក្លឹប​មួយ​ចំនួន​ដូចជា​ Leicester City , Sunderland និង​ West Ham​  ចង់​បាន​លោក​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ទីនោះ​វិញ​ក៏​ដោយ​ ។

ដោយ​លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ El Diario Vasco ថា​ « កាល​ពី​អំឡុង​រដូវ​ក្ដៅ​មាន​ក្លឹប​មួយ​ចំនួន​នៅ​ EPL បាន​ចាប់​អារម្មណ៍​ចង់​បាន​រូប​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ ។ ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​និង​បន្ត​ជាមួយ​ Real Sociedad បន្ត​ ខ្ញុំ​រីករាយ​និង​ប្រកប​អាជីព​នៅ​ទីនេះ​ ខ្ញុំ​ជឿ​ជាក់​លើ​កីឡាករ​ដែល​យើង​មាន​ ខ្ញុំ​ដឹង​ថា​ពួក​គេ​កំពុង​តែ​រីក​ចម្រើន​នៅ​កម្រិត​លេង​របស់​គេ​ » ។

លោក​ David Moyes ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្រប​ខណ្ឌ​ ELP ជាមួយ​ក្លឹប​ Everton អស់​រយៈ​ពេល​១១​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០០២​ដល់​២០១៣​ ខណៈ​កាល​ពី​រដូវ​កាល​២០១៣-២០១៤​លោក​ត្រូវ​បាន​ទៅ​ដឹកនាំ​ Man Utd ជំនួស​ដំណែង​លោក​ Sir Alex Ferguson ដែល​ចូល​និវត្តន៍​ តែ​រូប​គាត់​ធ្វើ​មិន​បាន​ល្អ​ក៏​ត្រូវ​ប្រធាន​ក្លឹប​ Man Utd បណ្ដេញ​ចេញ​ពី​ដំណែង​នៅ​ខែ​មេសា​ឆ្នាំ​២០១៤​ ៕

តើ​ប្រិយ​មិត្ត​ចង់​ឲ្យ​លោក​ David Moyes ផ្លាស់​មក​លេង​នៅ​ក្រប​ខណ្ឌ​ EPL វិញ​អត់​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • David Moyes ប្រាប់​ថា​អត់​ទាន់​ចង់​ទៅ​ Premier League វិញ​ទេ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: