Matchstix កម្មវិធី​ទូរស័ព្ទ​ស្នាដៃ​កូន​ខ្មែរ​ដ៏​អស្ចារ្យ​សម្រាប់​ការ​ស្វែង​រក​មិត្តភក្ដិ​ថ្មីៗ​នឹង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ខែកក្កដា​

ផ្តល់​ពន្លឺ​ដល់​ការ​បង្កើត​ទំនាក់ទំនង​ថ្មី
Matchstix គឺជា​របៀប​ថ្មី​នៃ​ការ​ស្គាល់​មនុស្ស​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
Matchstix គឺជា​កម្មវិធី​ទូរស័ព្ទ​វៃ​ឆ្លាត​ដែល​ត្រូវ​បាន​បង្កើត​ជាពិសេស​សម្រាប់​ជនជាតិ​កម្ពុជា​ ដោយ​អាច​ឲ្យ​អ្នក​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​កាន់​តែ​ញឹកញាប់​ និង​ងាយ​ស្រួល​។ កម្មវិធី​នេះ​គឺ​ជា​វិធី​ដែល​ឡូយ​បំផុត ថ្មី​បំផុត និង​ងាយ​ស្រួល​បំផុត​នៅ​ក្នុង​ការ​ស្គាល់​មិត្តភ័ក្ដិ​ថ្មីៗ ដែល​ជា​ធម្មតា​អ្នក​មិន​មាន​ឱកាស​បាន​ជួប។

តើ Matchstix ជា​អ្វី? Matchstix គឺជា​កម្មវិធី​ទូរស័ព្ទ​ក្នុង​ស្រុក បង្កើត​ឡើង​សម្រាប់​ឲ្យ​ជនជាតិ​កម្ពុជា​អាច​ទំនាក់ទំនង​ស្គាល់​គ្នា​ទៅវិញ​ទៅ​មក​បាន​យ៉ាង​ងាយ​ស្រួល​។ Matchstix មាន​តែ​ជា​ទម្រង់​ភាសាខ្មែរ​តែ​ប៉ុណ្ណោះ​ ដើម្បី​ផ្តល់​ជា​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​ការ​ស្វែង​រក​មនុស្ស​ពិសេស​។

តើ Matchstix ដំណើរការ​យ៉ាង​ដូចម្តេច? ងាយ​ស្រួល​បំផុត ដូចជា ១+១=២ អញ្ចឹង។ Matchstix ជួយ​អ្នក​ឲ្យ​រក​ឃើញ​មនុស្ស​ថ្មីៗ​ និង​ចង​សម្ព័ន្ធ​មិត្តភាព​ដោយ​ផ្គូផ្គង​ចំណង់​ចំណូល​ចិត្ត និង​ទីតាំង​ស្រដៀង​គ្នា។ នៅ​ពេល​ដែល​ចុះ​ឈ្មោះ​ចូល​ទៅ​ប្រើប្រាស់​ Matchstix ប្រើប្រាស់​កម្មវិធី​ស្វែង​រក​ទីតាំង​ដោយ​មាន​ការ​កំណត់​តាម​ GPS។ បន្ទាប់ពី​កំណត់​ពី​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​មួយ​ចំនួន​ហើយ អ្នក​នឹង​ចាប់​ផ្តើម​មើល​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​ក្បែរ​អ្នក ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​ចំណង់ចំណូលចិត្ត​ដូច​អ្នក!

ប្រសិន​បើ​អ្នក​ត្រូវ​បាន​ផ្គូផ្គង​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ហើយ​អ្នក​ទាំង​ពីរ “ចូលចិត្ត” គ្នា​ទៅ​វិញ​ទៅ​មក អ្នក​អាច​ចាប់​ផ្តើម​ផ្ញើ​សារ​ទៅ​គ្នា​បាន​ភ្លាមៗ​។ Matchstix សន្សំ​សំចៃ​ពេល​វេលា​ក្នុង​ការ​ជួយ​អ្នក​ស្វែង​រក​ការ​ផ្គូផ្គង​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ឬ​គូរ​ស្រករ​នា​ពេល​អនាគត​ប្រចាំជីវិត​។ ការ​ផ្គូផ្គង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​អាច​នៅ​ជិត​អ្នក​បង្កើយ​ ឬ​នៅ​ក្នុង​ទីក្រុង​ផ្សេង​ ឬ​ខេត្ត​ផ្សេង​ណា​មួយ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ទាញ​យក​កម្មវិធី​ Matchstix នៅ​ក្នុង​ខែកក្កដា ដើម្បី​ចាប់​ផ្តើម​ដំណើរ​ស្វែង​រក​របស់​អ្នក​!

តើ​ខ្ញុំ​អាច​ទាញ​យក​កម្មវិធី​ Matchstix នៅ​កន្លែង​ណា ហើយ​នៅពេល​ណា?  Matchstix នឹង​ដាក់​ចេញ​ឲ្យ​ទាញ​យក​ទៅ​ប្រើប្រាស់​នៅ​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ​២០១៥ សម្រាប់​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ iOS និង​ប្រព័ន្ធ​ Android នៅក្នុង Google Play Store និង Apple App Store​ ។

តើ​កម្មវិធី​ Matchstix មាន​តម្លៃ​ប៉ុន្មាន​? ហើយ​តើ​ខ្ញុំ​ចាប់​ផ្តើម​ប្រើប្រាស់​កម្មវិធី​នេះ​យ៉ាង​ដូចម្តេច?
Matchstix ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដោយ​មិន​គិត​ថ្លៃ! អ្នក​មិន​ត្រឹមតែ​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែម​ទាំង​អាច​ចុះឈ្មោះ​ប្រើប្រាស់​ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ទឹក​ប្រាក់​សូម្បី​តែ​មួយ​សេន​។ ដើម្បី​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ អ្នក​ត្រូវ​ការ​ស៊ីមកាត​ដែល​កំពុង​ដំណើរការ​ណា​មួយ​ ទូរស័ព្ទ​ឆ្លាតវៃ​មួយ​គ្រឿង នឹង​គណនី​ហ្វេសប៊ុក​។ វា​មាន​ភាព​ងាយ​ស្រួល​ដូចជា​ ១​ ២ ៣ អញ្ចឹង។ ចំណាយ​ពេល​តែ ៣០ វិនាទី ជីវិត​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ!
កម្មវិធី​ Matchstix គឺជា​កម្មវិធី​ដែល​អ្នក​ត្រូវតែ​មាន​នៅ​ក្នុង​ដៃ។ ក្លាយ​ជា​ផ្នែក​នៃ​សហគមន៍​ Matchstix ដែល​កំពុង​រីក​លូតលាស់​ដែល​ផ្តល់​ជា​ពន្លឺ​ដល់​មធ្យោបាយ​ថ្មី​សម្រាប់​អនាគត​។ Matchstix គឺជា​មធ្យោបាយ​ថ្មី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ថ្មី និង​ចាប់​ផ្តើម​ចំណងមិត្តភាព​ថ្មី!
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Matchstix សូម​ចូល​ទៅកាន់​គេហទំព័រ  ។

ប្រភព៖

  • Matchstix កម្មវិធី​ទូរស័ព្ទ​ស្នាដៃ​កូន​ខ្មែរ​ដ៏​អស្ចារ្យ​សម្រាប់​ការ​ស្វែង​រក​មិត្តភក្ដិ​ថ្មីៗ​នឹង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ខែកក្កដា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: