Chelsea ក្លាយ​ជា​ក្លឹប​ដែល​ទទួល​បាន​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​ Premier League

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្លឹប​ Chelsea ទើប​តែ​បាន​ធ្វើ​ការ​បូក​សរុប​ចំណូល​របស់​ខ្លួន​ដែល​ទទួល​បាន​កាល​ពី​រដូវ​កាល​មុន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ក្លាយ​ជា​ក្លឹប​ដែល​ទទួល​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រប​ខណ្ឌ​ Premier League ។

ដោយ​តាម​ការ​សរុប​នោះ​បាន​ឲ្យ​ដឹង​ថា​កាល​ពី​រដូវ​កាល​មុន​ Chelsea ទទួល​ចំណូល​សរុប​ទាំង​អស់​បាន​ប្រមាណ​ជា​២១៥.៦លាន​ផោន​ ។ ខណៈ​ក្លឹប​ Man Utd ឈរ​នៅ​លំដាប់​លេខ​២​ដោយ​ទទួល​ចំណូល​បាន​២០៣​លាន​ផោន​ ។

ដោយ​ឡែក​ក្លឹប​ Man City ឈរ​នៅ​លេខ​រៀង​ទី​៣​ដោយ​រក​ចំណូល​បាន​ប្រមាណ​ជា​ ១៩៣.៨លាន​ផោន​ ។ ចំណែក​ Arsenal ឈរ​នៅ​លេខ​៤​ដោយ​ទទួល​ចំណូល​បាន​ប្រមាណ​ជា​១៩២​លាន​ផោន​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea ក្លាយ​ជា​ក្លឹប​ដែល​ទទួល​បាន​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​ Premier League已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:វីដេអូ
Tags: