វិធី​សាស្រ្ត​ទាំង​៨​ ដើម្បី​សន្សំ​សំចៃ​ ទិន្នន័យ​អ៊ីនធឺណេត​(Mobile Data)​ នៅ​លើ​ស្មាតហ្វូន​Android

កាល​ពី​លើក​មុន​យើង​បាន​លើក​យក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណេត​ចេញ​ពី​ទូរសព្ទ័​ដៃ​ម្តង​រួច​ទៅ​ហើយ​ តែវា​សម្រាប់​ទូរសព្ទ័​iphone។​សម្រាប់​ថ្ងៃនេះ​ ខេមបូមេក​សូម​ជំរាប​ជូន វីធី​សាស្រ្ត​ សន្សំ​សំចៃ​ដូច​គ្នា​តែ​សម្រាប់​Android​ ម្តង​។

1​ធ្វើ​ការ​Compress​ Chrome​ pages​

ដោយ​សារ​តែ​ Android​បាន​បំពាក់​ Browser​របស់​ខ្លួន​ រួច​ជា​ស្រេច​នោះ​ Chrome​ត្រូវ​បាន​ប្រើ​ប្រាស់​ ដូច​ដែល​ អ្នក​ប្រើ​Browser​ Safari​ នៅ​លើ​iPhone​ដែរ​។ ក៏​ប៉ុន្តែ​ Chrome​មាន​មុខ​ងារ​Compress​ web​ pages​ដែល​អាច​អោយ​យើង​ សន្សំ​សំចៃ​ 30-35​ ភាគ​រយ​ បើ​ប្រៀប​ធៀប​កាល​ដែល​យើង​មិន​ទាន់​បើក​មុខងារ​នេះ​។​

ជំហ៊ាន: បើក​​Chrome​​ បន្ទាប់​មក​ចុច​ចូល​Settings​ រួច​បើក​​Data​ Saver​

2ប្រើ​ Opera’s​ Video​ Compression:

បើសិន​ជា​យើង​តែង​តែ​ចូល​មើល​វីដេអូ​តាម​Website​ផ្សេងៗ​ជាពិសេស​Youtube​​ លោក​អ្នក​អាច​ប្រើ​ប្រាស់​Browser​ Opera​ ដោយ​សារ​តែ​វា​បាន​បំពាក់​មុខងារ​ដ៏​ពិសេស​មួយ​នេះ​ ដើម្បី​បង្រួម​វីដេអូ​ដែល​យើង​ចង់​មើល​ អោយ​តូច​ក្នុង​គោល​បំណង​ ធ្វើ​យ៉ាង​ណា​អោយ​អស់​internet​ តិច​។

3ប្រើ​វេប​ Browser​ជំនួស​ កម្មវិធី​Facebook​ ផ្ទាល់​

ដោយ​សារ​តែ​កម្មវិធី​ Face​book​ ទាញ​ទិន្នន័យ​ពី​ Mobile​ Data​អស់​ច្រើន​ជាង​គេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រើ​internet​លើ​browser​​ក្នុង​រយះ​ពេល​កំណត់​ដូច​គ្នា​។​ ដូច្នេះ​លោក​អ្នក​អាច​ដូរ​មក​ប្រើ​Browser​ជំនួស​វិញ​ហើយ​បើ​សិន​ជា​គិត​ថា​វា​មិន​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​browser​ រួច​ក៏​ត្រូវ​ចូល​ក្នុង​Facebook​បន្ត​ទៀត​ យើង​ក៏​អាច​Add​ វា​មក​home​ Screen​ បាន​ផង​ដែរ​។

ជំហ៊ាន:ចូល​បើក​facebook​ ក្នុង​Chrome​​ រួច​ចុច​យក​Menu​ ចុច​លើ​ពាក្យ​Add​ to​ Home​ Screen​ ជា​ការ​ស្រេច​។

4ធ្វើ​ការ​Restrict​ Background​ Data​

ដោយ​សារ​តែ​Android​ មាន​Widgets​ច្រើន​នៅ​លើ​Home​ Screen​​ដូច្នេះ​ បើ​សិន​ជា​យើង​បើក​intenet​ចោល​នោះ​វា​នឹង​ធ្វើ​ការ​update​ ពត៏មាន​នានា​ដូច​ជា​ របាយ​ការណ៍​អាកាសធាតុ​ឬ​ក៏​ Feed​ផ្សេងៗ​ដោយ​ស្វយ័​ប្រវត្តិ​តែ​ម្តង​។​លោក​អ្នក​អាច​ចូល​ទៅ​កំណត់​វា​បាន​ដោយ​:
ជំហ៊ាន:​ចូល​Settings>Data Usage>Restrict Background Data ជាការស្រេច

5បិទ​មុខ​ងារ​Auto-updating App

ដោយ​សារ​តែ​ កម្មវិធី​មួយ​ចំនួន​តម្រូវ​អោយ​Updateនោះ​វា​នឹង​ត្រូវ​ការ​ទិន្នន័យ​ internetច្រើន​ ហើយ​បើ​យើង​មិន​កំណត់​អោយ​វា​updateតែ​ពេល​ភ្ជាប់​ជា​មួយ​wifiទេ​ វា​នឹង​ការ​ទិន្នន័យ​Mobile Data យើង​ដោយ​មិន​ដឹង​ខ្លួន​មិន​ខាន​។

ជំហ៊ាន:​ចូល​ទៅ​កាន់​​ Play Storeរួច​រក​ពាក្យ​Settings ដែល​គ្រាន់​តែ​អូស​អេក្រង់​ពី​ឆ្វេង​ទៅ​ស្តាំ​និង​ចុច​លើ​វា​ បន្ទាប់​មក​រក​ពាក្យ​Auto-update Apps និង​ចុច​លើ​វា​ បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស​រវាង​ជំរើស​ “Do not auto-update apps”ឬ “Auto-update apps over Wi-Fi only”.

6បញ្ចូល​ចម្រៀង​ទុក​ស្តាប់​ ដើម្បី​កាត់​បន្ថយ​ការ​ស្តាប់​តាម​internet

7លុប​កម្មវិធី​ ដែល​ស្រូប​internet​ ច្រើន​

8ប្រើ​Offline​ជំនួស​

ដោយ​សារ​តែ​កម្មវីធី​មួយ​ចំនួន​ អាច​អោយ​យើង​ប្រើ​ប្រាស់​បាន ដោយ​មិន​បាច់​ភ្ជាប់​internet​ ដូច​នេះ​អ្នក​គួរ​តែ​ប្រើ​វា​។​ឧទារហណ៏: Google Maps ឬGame មួយ​ចំនួន​សុទ្ធ​តែ​មាន​មុខងារ​ដែល​អាច​អោយ​យើង​ប្រើ​ជា​លក្ខណះ​ Offline​បាន​៕

  • វិធី​សាស្រ្ត​ទាំង​៨​ ដើម្បី​សន្សំ​សំចៃ​ ទិន្នន័យ​អ៊ីនធឺណេត​(Mobile Data)​ នៅ​លើ​ស្មាតហ្វូន​Android已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: