ពេល​ទាល់​ខ្លាំង​រក​ថ្នាំ​ក្អក​មិនទាន់ ចូលទៅ​ផ្ទះបាយ​រក​គ្រឿងផ្សំ​ទាំងនេះ ដាក់​ភ្លាម​បាត់​ភ្លែត​!

    ​មាន​ថ្នាំ​ជាច្រើន​ប្រភេទ​លក់​នៅ​ទីផ្សារ​សម្រាប់​ព្យាបាល​ក្អក​ស្ទើរ​ជ្រុះ​សួត​។ ពិតណាស់ ចំណោម​ថ្នាំ​ក្អក​ទាំងអស់​ផ្ដល់នូវ​ប្រសិទ្ធភាព​ដោយ​គ្មាន​ប៉ះពាល់​ដល់​សុខភាព​អ្វី​នោះទេ​។ ផលប៉ះពាល់​គឺ​ដោយសារ​ថ្នាំ​ទាំងនោះ​មាន​លាយ​ជាមួយនឹង​សារធាតុ​គីមី ឬ​ជា​ថ្នាំ​ក្លែងក្លាយ​ដែល​ចរាចរណ៍​នៅលើ​ទីផ្សារ ដែល​មនុស្ស​មិនអាច​មើល​ដឹងបាន​ហើយ​បណ្ដាលឱ្យ​យើង​ខូចសុខភាព​។​

​    ​ប្រសិនបើ​អ្នកព្រួយបារម្ភ​រឿង​ថ្នាំ​ទាំងនោះ មួយចំនួន​ក្លែងក្លាយ លោកអ្នក​អាច​ផលិត​ថ្នាំ​ក្អក​បែប​ធម្មជាតិ​ដោយ​ខ្លួនឯងបាន​។​

​    ​អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ខ្ញី​កិន​ម៉ដ្ឋ​ជា​ម្សៅ ១/២ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​
​    ​- ទឹក ១ កែវ​
​    ​- ស្ករស ១៤០ ក្រាម​

​    ​* របៀប​ធ្វើ​៖
​    ​យក​ខ្ទះ​មួយ​ដាក់​ទឹក​មួយ​កែវ និង​ចាក់​ស្ករ​ចូល​កែវ​ទឹក​នោះ​។ ច្របាច់​ក្រូចឆ្មា​យក​ទឹក​វា​មួយ​ស្លាបព្រា​បាយ​ដាក់​ចូលក្នុង​ខ្ទះ បន្ទាប់មក​ដាក់​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ចូល ហើយ​ចុងក្រោយ​ម្សៅ​ខ្ញី ១/២ ស្លាបព្រា​កាហ្វេ​។​

​    ​បន្ទាប់មកទៀត​បើកភ្លើង​ដាំ ១៥ ទៅ ២០ នាទី​រហូត​វារ​មួ​ត​ចូលគ្នា​ល្អ​។ បន្ទាប់មក​យក​ទឹក​ដែល​ធ្វើ​រួច​ដាក់​លើ​ក្រដាស​ដុត​នំ​មួយ​ដំណក់ៗ​ដូចជា​ស្ករ​គ្រាប់ ហើយ​ទុកចោល​ឱ្យ​វា​ត្រជាក់ ២០ នាទី​។​

​    ​នៅពេល​វា​ត្រជាក់ ជះ​ម្សៅ​រោយ​នំ ដើម្បី​កុំឱ្យ​វា​ជាប់​នឹង​ក្រដាស​ពេល​ទាញ​វា​មក​។ ចុងក្រោយ​រក​ប្រអប់​មួយ​ដើម្បី​ទុក​វា​ប្រើប្រាស់​។​

​    ​នៅពេល​អ្នក​ផ្ដាសាយ ឬ​ឈឺបំពង់ក ឬ​ក្អក សូម​យក​ទឹក​ក្ដៅ​មួយ​កែវ ដាក់​ទម្លាក់​គ្រាប់​ថ្នាំ​ក្អក​នោះ ២ គ្រាប់​ពិសា​ជាការ​ស្រេច​៕