Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

Ryan Giggs ​វីរបុរស​ក្រុម​បិសាច​ក្រហម​ Manchester United ​​បាន​លើក​ឡើង​ថា ខ្លួន​ធំ​ដឹង​ក្ដី​ឡើង​គឺ​មិន​ចូល​ចិត្ត​ក្រុម​​ Liverpool ​តែ​ម្ដង ​​ហើយ​ទោះ​ជា​អនាគត​យ៉ាង​ណា​ ក៏​លោក​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម​នោះ​ដែរ។

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

Ryan Giggs ​វីរបុរស​ក្រុម​បិសាច​ក្រហម​ Manchester United

 

Man Utd ​​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Anfield ​ដើម្បី​ប៉ះ​ក្រុម​គូ​ប្រជែង​ធំ Liverpool ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៨ ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​ក្រុម​ទាំង​២​នេះ​ គឺជា​គូ​ប្រជែង​គ្នា​ស្លាប់​រស់​ច្រើន​ទសវត្សរ៍​មក​ហើយ។

 

Giggs ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​ Man Utd ​សរុប​៤៨​ប្រកួត​ ពេល​ប៉ះ Liverpool ​បាន​និយាយ​នៅ​ទីក្រុង​ Cardiff ​​កាល​ថ្ងៃ​​អាទិត្យ​ថា៖ “ខ្ញុំ​ចាប់​ផ្ដើម​​ធំ​ឡើង​​គឺ​ មិន​ចូល​ចិត្ត​ប្រជាជន​មក​ពី​ទីក្រុង​ Liverpool ​តែ​ម្ដង។ ​ខ្ញុំ​លេង​ឲ្យ​ក្រុម​ Salford ​នៅ​ U-11 ​​ហើយ​ពេល​នោះ​ ខ្ញុំ​តែង​តែ​លេង​ទល់​ជាមួយ​ក្រុម​​ក្មេងៗ​មក​ពី​ទីក្រុង​ Liverpool”។

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

Giggs (ឆ្វេង) ធ្វើជាជំនួយការអ្នកចាត់ការ Louis Van Gaal រដូវកាលមុន

 

ពេល​អ្នកសារព័ត៌មាន​សួរ​ថា តើ​​ថ្ងៃ​អនាគត​អាច​នឹង​ទៅ​ដឹក​នាំ​ Liverpool ទេ? អតីត​ខ្សែ​បម្រើ​ Man Utd រូប​នេះ​ បាន​ឆ្លើយ​ថា៖ “អត់​ទេ! មិន​អាច​ទេ បើ​ខ្ញុំ​ដឹក​នាំ​ ខ្ញុំ​នឹង​បាត់បង់​មិត្តភ័ក្ដិ​ច្រើន។ Liverpool គឺជា​ក្រុម​​គូ​ប្រជែង​ធំ​សម្រាប់​ខ្ញុំ ​ព្រោះ​កាល​ខ្ញុំ​នៅ​តូច​ ពួកគេ​ឈ្នះ​ពាន​គ្រប់​យ៉ាង ហើយ​ពួកគេ​តែង​តែ​ប្រជែង​ជាមួយ​យើង​ជានិច្ច។ ខ្ញុំ​ជឿ​ថា ​បើ​អ្នក​សួរ​ Steven Gerrard ​រឿង​ទៅ​ដឹក​នាំ​ Man Utd គាត់​ក៏​ប្រហែល​ជា​ឆ្លើយ​​ដូច​នេះ​ដែរ។ ខ្ញុំ​តែង​តែ​​ជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Man Utd”៕

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

Giggs (ស្តាំ) ជាមួយអ្នកចាត់ការ Jose Mourinho

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

 

Ryan Giggs៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម​ Liverpool ​ទេ”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ manchestereveningnews