Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

កំពូល​តារា​ហូលីវូដ Leonardo DiCaprio បាន​បង្កើត​គណនី​លេង​បណ្ដាញ​​សង្គម​​ដ៏​ធំ​របស់​ចិន Weibo កាល​កាល​ពី​ថ្ងៃ​ សៅរ៍​សប្ដាហ៍​មុន​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​លេង​ក្នុង​បណ្ដាញ​នេះ​​​បង្ហោះ​រូប​បាញ់​តារា​រូប​នេះ​​ចុក​ៗ​តែ​ម្ដង។

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

 

ផ្ដើម​លេង​ភ្លាម តារា​វ័យ​៤១​ឆ្នាំ​​បាន​បង្ហោះ​​សារ​ខ្លី​ថា​៖”សួស្ដី​​ប្រទេស​ចិន! ខ្ញុំ​គឺ Leonardo”។ ត្រឹម​រយៈ​ពេល​តែ​២​ថ្ងៃ​​សារ​នោះ​ទទួល​បាន​ ៧១០ ០០០​ like, ១៥៨ ០០០​ចែក​រំលែក (Share) និង១៨៨ ០០០​មតិ (Comment)។​ ហើយ​​មិត​ភាគ​ច្រើន​​សម្បូរ​ទៅ​ដោយ​នារី​ៗ​ដែល​ជា​អ្នក​គាំទ្រ​តួ​រឿង “Titanic”។

 

អ្នក​លេង Weibo ម្នាក់​បាន​ចូល​ទៅ Comment​ថា៖”ស្វាគមន៍​ដែល​ចូលរួម Weibo! ពួក​យើង​ពិត​ជា​រំភើប​ណាស់​ ដែល​អ្នក​គាំទ្រ​ចិន​អាច​​ឈាន​មួយ​ជំហាន​​ស្និទ្ធស្នាល​ជាមួយ​អ្នក ហើយ​ដឹង​រឿង​ច្រើន​​និង​ភាពយន្ត​របស់​អ្នក”។ យ៉ាងណាមិញ​មាន​អ្នក​លេង Weibo មួយ​ចំនួន​ធំ​បាន​បង្ហោះ​រូប​ប្លែក​ៗ​របស់ Leonardo ដើម្បី​ចំអក​ ខណៈ​​អ្នក​លេង​ផ្សេង​ទៀត​បារម្ភDiCaprio ចាកចេញ​ពី​បណ្ដាញ​សង្គម​នេះ​ព្រោះ​តែ​ការ​ចំអក​មិន​ប្រណី៕

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

 

Leonardo ផ្ដើម​លេង​បណ្ដាញ​សង្គម​ចិន Weibo ភ្លាម គេ​បាញ់​ទក់​សាច់

 

 

 

ចុចអាន៖តួ​ឯក​ស្រី​រឿង “Titanic” ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ Leonardo ឈ្នះ​ពាន Oscar

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ shanghaiist