អធិរាជ​បេះដូង (ភាគទី៦)

ភាគ​ទី​៦

​គេ​ងាក​ស្មា​ប្រុង​រ៉ឺយ៉ែ​ថយ​ឡាន​តាម​ទំហំ​ចិត្ត​ខឹង ស្រាប់តែ​នាង​លើកដៃ​សំពះ​យក​តែ​ម្ដង។
​នរៈ​នៅ​ទ្រឹង សម្លឹង​ចុង​ម្រាម​រាវ​ស្ដួច​នៃ​អ្នក​នាង​តូច ​ដែល​មាន​ចរិត​រាក់​កំផែល​ដូច​ក្មេង​បៀម​ដៃ។
​គេ​ធ្វើ​មុខ​ក្រញូវ​ដាក់​នាង​ពេញ​ទំហឹង លើក​ដៃ​ចង្អុល​តម្រង់​ច្រមុះ​នាង ទោះ​ជា​ជោគជតា​ខំ​ធ្វើ​មុខ​កម្សត់​យ៉ាង​ណា។

 

​អាក់​បន្តិច គេ​ដក​ដៃ​មក​វិញ ហើយ​សម្លុត៖
«​ធ្វើ​ឫក​ដូច​ក្មេង​អត់​ទាន់​ជ្រុះ​ពន្លៃ​! ហើយ​ចាស់ៗ​បាត់​យើង​រក​មិន​ឃើញ គេ​គិត​ថា អា​វិច្ឆិកា​នេះ​ជា​មនុស្ស​ធុន​ណា៎?!»
​នាង​នៅ​ធ្វើ​ចលនា​យឺត​ៗ មុន​ពេល​ឆ្លើយ​តប​ខ្សាវៗ៖
«​ប្រញាប់​ចេញ​មក​ពេក អត់​បាន​គិត​ទេ​!!»
​បុរស​សើច​ខឹកៗ​ដោយ​មួម៉ៅ តែ​គ្មាន​កាយវិការ​ណា​បញ្ជាក់​ថា គេ​ព្រម​ធ្វើ​តាម​ការ​អង្វរ​របស់​នាង​នោះ​ឡើយ។

 

​គេ​បង្វិល​ចង្កូត​ដោយ​មុខ​មាំ ហើយ​ចាប់ផ្ដើម​បើក​ឡាន​រ៉ឺយ៉ែ​បក​ក្រោយ​។ ស្រី​តូច​ចាប់ផ្ដើម​ប្រកែកប្រណាំង៖
«​បើ​បង​ឯង​ចាប់​ខ្ញុំ​ឱ្យ​ការ​ដដែល មិន​ទុក​ខ្ញុំ​ឱ្យ​ស្លាប់​នៅ​ទួរគី​ទៅ​?!»
​គេ​បង្អង់​ជើង​បន្ថយ​ល្បឿន…..
​នាង​នៅ​ស្ងៀម​លែង​និយាយ​ស្ដី…. ធ្វើ​ឱ្យ​បុរស​ងាក​មក​សម្លឹង​មុខ។
​ជោគជតា​ធ្វើ​មុខ​ស្ងួត ហើយ​ជ្រប់​មិន​សម្លឹង​នាយ​តប​ឡើយ ធ្វើ​ឱ្យ​ឃើញ​តែ​សក់​ក្បាល​រលោង​ខ្មៅ និង​ប្រជុំ​ចិញ្ចើម​ដែល​ចង​ចូល​គ្នា បញ្ចេញ​ភាព​ទោមនស្ស។

 

​ចិត្ត​នាយ​ហេង​ហាង នឹក​លន្លង់លន្លោច​ទៅ​ដល់​គ្រា​មួយ​ដែល​….​ បបូរមាត់​ខ្លួន​បាន​ឱកាស​ទៅ​ថើប​ថ្នម​លើ​ថ្ងាស និង​កេសា​ខ្មៅ​រលោង​នោះ​។​
​បេះដូង​រត់​ឆ្លេឆ្លា​រំជើបរំជួល ប៉ុន្តែ​មនសិការ​នៅតែ​តតាំង​មក​ដដែល​ជា​ដដែល​។​
​គេ​បន្ថយ​សំឡេង​ទន់ភ្លន់ ក្នុង​ពេល​ដែល​ក្បាល​ឡាន​នៅ​តែ​បត់​សំដៅ​បាត់ដំបង​….
«​ត្រូវ​ត្រឡប់​ដល់​ផ្ទះ មុន​ពេល​ប៉ា​ម៉ាក់​យើង​ត្រូវ​អាម៉ាស់មុខ​!!»
​គេ​បើក​ឡាន​ដោយ​ម៉ត់ចត់ ដោយ​អត់ធន់​នឹង​ប្រតិកម្ម​ផ្លូវចិត្ត អត់ធន់​នឹង​ភាព​ជ្រួលច្របល់​ទាមទារ​របស់​បេះដូង ប៉ុន្តែ​សន្ទុះ​លឿន​ស្លេវ​ឆ្ពោះ​ទៅ​រក​គោលដៅ​។​

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ