មិន​ចង់​មាន​បញ្ហា​សុខភាព គួរតែ​កុំ​ញ៉ាំ​អាហារ​មុន​ចូល​គេង​

មិន​ចង់​មាន​បញ្ហា​សុខភាព គួរតែ​កុំ​ញ៉ាំ​អាហារ​មុន​ចូល​គេង​

​បើសិន​ជា​អ្នក​យល់ថា​ខ្លួនឯង​ចេះតែ​នៅ​មិន​សុខ និងរ​កអី​ញ៉ាំ​បន្ថែម​ជា​រឿង​រាល់​យប់​មុនពេល​ចូល​គេង​នោះ មានន័យ​ថា វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា​អ្នក​ត្រូវ​ការផ្លាស់ប្តូ​រ​ទម្លាប់នៃ​ការ​ញ៉ាំ​អាហារ​ហើយ​។ Academy of Nutrition and Dietetics បានឲ្យដឹងថា​៖

  • ​​ការ​រៀប​គម្រោង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​អាហា​រស​ម្រន​ជា​ទៀងទាត់​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឲ្យ​អ្នក​មិន​មាន​អារម្មណ៍​ឃ្លាន​ទៀត​ទេ​ក្រោយពី​ញ៉ាំ​អាហារ​ពេល​យប់​រួច​
  • ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ជា​រៀងរាល់ថ្ងៃ​
  • ​ចូរ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ប្រហែល ៣០​ក្រាម​ក្នុង​អាហារ​មួយ​ពេល​
  • ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យបាន​ច្រើន​ដើម្បី​ជួយ​ឲ្យ​ឆាប់​ឆ្អែត​ 
  • ​គេង​ពេលយប់​យ៉ាងហោច​ណាស់​ឲ្យបាន ៧​ម៉ោង​ក្នុង​មួយ​យប់​
  • ​ចៀសវាង​ការ​ញ៉ាំ​អាហារ​បណ្តើរ មើល​ទូរទស្សន៍​បណ្តើរ ឬ​លេង​កុំព្យូទ័រ​បណ្តើរ​
  • ​បើសិន​ជា​អ្នក​ចង់​ញ៉ាំ​អាហា​រស​ម្រន​ក្រោយពេល​ញ៉ាំ​អាហារ​ពេល​យប់​រួច​នោះ ចូរ​សួរ​ខ្លួនឯង​ថា​តើ​កំពុងតែ​ឃ្លាន​ពិតប្រាកដ ឬ​គ្រាន់តែ​មាន​អារម្មណ៍​ធុញទ្រាន់​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។