កងកម្លាំង​ស៊ី​រី​សម្រុកចូល​តំបន់​ភាគ​ខាងកើត​នៃ​ក្រុង Aleppo ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ និពន្ធដោយ : VOA       October-11-2016, 7:39 am         118

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កងកម្លាំង​ស៊ី​រី​សម្រុកចូល​តំបន់​ភាគ​ខាងកើត​នៃ​ក្រុង Aleppo ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​បន្ត​ការវាយលុក​របស់​ពួកគេ​លើ​ផ្នែក​ខាងកើត​នៃ​ក្រុង Aleppo ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ក្រោយពី​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​.​បាន​បរាជ័យ​ក្នុងការ​អនុម័ត​សេចក្តីសម្រេចចិត្ត​មួយ​កាលពី​ថ្ងៃ​សៅរ៍ អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ឈប់​ការទម្លាក់​គ្រប់​បែក​ដ៏​ប្រល័យ​ក្នុង​ក្រុង​នេះ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងប្រទេស​ស៊ី​រី Syrian Observatory for Human Rights ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយថា កងកម្លាំង​របប​គ្រប់គ្រង​ស៊ី​រី និង​ពួក​សម្ព័ន្ធមិត្ត​របស់​ពួកគេ​បាន​ជម្រុល​ទៅមុខ​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយទៀត​នៅក្នុង​ប៉ែក​ខាងកើត​នៃ​ក្រុង Aleppo ដែល​ស្ថិត​នៅក្រៅ​ការត្រួតត្រា​របស់​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ​២០១២​មក ហើយ​អង្គការ​នេះ​បាន​ថ្លែង​បន្ថែមថា​កងកម្លាំង​រប​ប​គ្រប់គ្រង​ស៊ី​រី បាន​ត្រួតត្រា​ផ្លូវត្រឡែងកែង Jandul នៅក្នុង​ប៉ែក​ឦសាន​នៃ​ក្រុង​នេះ​។​

​អង្គការ​នេះ​បាន​និយាយថា ជន​ស៊ីវិល​២៩០​នាក់ បាន​ស្លាប់​នៅក្នុង​ការបាញ់​កាំភ្លើង​ធំ​ក្នុង​សង្កាត់​ខាងកើត​នៃ​ក្រុង Aleppo ហើយ​ជន​ស៊ីវិល​៥០​នាក់​ទៀត​បាន​បាត់បង់​ជីវិត​នៅក្នុង​ការបាញ់​កាំភ្លើង​ធំ​ដោយ​ពួក​ឧទ្ទាម​ក្នុង​សង្កាត់​ខាងលិច​នៃ​ក្រុង​នេះ​ដែល​ត្រួតត្រា​ដោយ​របប​គ្រប់គ្រង​ស៊ី​រី​។​

​កាសែត​ប្រចាំថ្ងៃ​ឈ្មោះ Al-Watan នៃ​ក្រុង​ដា​ម៉ាស់​ដែល​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​បាន​ផ្សាយ​ថា ការ​ជម្រុល​ទៅមុខ​ក្នុងពេល​ថ្មីៗ​នេះ​មាន​គោលដៅ​បើកផ្លូវ​សម្រាប់​«​ការវាយលុក​តាមផ្លូវ​គោក​ដ៏​សំខាន់ និង​ផ្តាច់ព្រ័ត្រ​មួយ​»៕