តើ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​អាច​នាំ​ឲ្យ​អត់​កូន​ដែរ​ទេ​?

តើ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​អាច​នាំ​ឲ្យ​អត់​កូន​ដែរ​ទេ​?

​នាង​ខ្ញុំ​អាយុ ២៤​ឆ្នាំ​ហើយ​។ ខ្ញុំ​លើ​មិត្តភក្តិ​ខ្ញុំ​និយាយថា ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​អាច​បណ្តាល​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ការ​អត់​កូន​។ តើ​វា​ពិត​មែន​ឬ​អត់​? តើ​មាន​វិធី​អី​អាច​បង្ការ​បានទេ​?

​ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក​គឺ​ជា​ជំងឺ​មួយ​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ដែល​មិនសូវ​មាន​នរណា​ខ្វយល់ខ្វាយ​ច្រើនទេ ហើយ​ថែមទាំង​អាច​នាំ​ឲ្យ​អត់​កូន​បាន​ទៀត​ផង​។ វា​អាច​បង្ក​ជា​ការបង្ក​រោគ​នៅ​ស្បូន បំពង់​ដៃ​ស្បូន និង​សរីរាង្គ​ប្រដាប់បន្តពូជ​ផ្សេងៗ​ទៀត ដូច្នេះ​វា​ពិតជា​ប្រឈម​ខ្ពស់​នឹង​ការ​អត់​កូន​មែន​។ ភាគ​ច្រើន​ករណី​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​បង្កឡើង​ដោយ​ការបង្ក​រោគ​មួយ​ដែល​រាលដាល​ចេញពី​ទ្វា​មាស ឬ​មាត់ស្បូន ចូល​ទៅ​ដល់​សរីរាង្គ​ប្រដាប់បន្តពូជ​ខាងលើៗ​ជាច្រើន​ទៀត​។ បាក់តេរី​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​សុទ្ធតែ​នាំឲ្យ​មាន​ជំងឺ​នេះ ប៉ុន្តែ​ភាគច្រើន​បំផុត​នោះ​គឺ​ជំងឺ​កាមរោគ​ដែល​បណ្តាល​មកពី​មេរោគ​ប្រមេះទឹកបាយ ឬ​ប្រមេះ​ទឹកថ្លា​តែម្តង​។ ដូច្នេះ ការ​រួមភេទ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ប្រមេះ​ទឹកថ្លា អាច​នឹង​ប្រឈមមុខ​ខ្ពស់​ខ្លាំ​ណាស់​។

​ករណី​ភាគច្រើន ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​កើតឡើង​លើ​ស្ត្រី​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ជាពិសេស​អាយុ​ក្រោម ២៥​ឆ្នាំ​។ នេះ​ដោយសារ​តែ​មាត់ស្បូន​របស់​ស្ត្រី​អាយុ​ប៉ុន​នេះ មិនទាន់​មាន​ត្រៀមខ្លួ​ក្នុង​ការប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កាមរោគ​បាន​នៅឡើយ​។ ម្យ៉ាងវិញទៀត ស្ត្រី​ដែល​ជ្រើសរើស​ដ​គូរ​រួមភេទ​ដែល​កំពុងតែ​មាន​ដៃគូរ​រួមភេទ​ច្រើន​ក៏​ងាយ​នឹង​ប្រឈម​នឹង​បញ្ហា​មិន​ងាយ​មាន​កូន​នៅ​ថ្ងៃក្រោយ​ដែរ​។

​តាម​ការប៉ាន់ស្មាន ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី ៥​នាក់​ដែល​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​គឺ​មិន​អាច​មាន​កូន​បានទេ​។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​អាច​នឹង​មាន​ផ្ទៃពោះ​ដោយ​គ្មាន​បញ្ហា​ក្រោយពី​មាន​ជំងឺ​នេះ​ម្តង​។ ជំងឺ​រលាក​ក្នុង​អាង​ត្រ​កាក​អាច​បណ្តាល​ឲ្យមាន​ផលវិបា​ក​ច្រើន​ដូចជា មិន​អាច​មាន​កូន ឬ​មាន​កូនក្តៅ​ស្បូន កើត​ដំបៅ និង​ឈឺចាប់​ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​។​

​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​គន្លឹះ​មួយ​ចំនួន​តួច​ដែល​អ្នក​គួរតែ​ចងចាំ​ដើម្បី​ប​ន្ថ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​ដែរ​៖ ​

  • ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ធ្លាប់មាន​អា​ការៈទាក់ទង​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស ឬ​ជំងឺ​កាមរោគ​
  • ​ចូរ​អនុវត្ត​នូវ​វិធីសាស្ត្រ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​ជាមួយនឹង​ការប្រើប្រាស់​ស្រោមអនាម័យ​ជានិច្ច​
  • ​ចូរ​ឧស្សាហ៍​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់​ដើម្បី​យល់ដឹង​អំពី​ការបង្ក​រោគ​បើសិនជា​អ្នក​កំពុងតែ​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​
  • ​រោគសញ្ញា​នៅ​ប្រដាប់​ភេទ​ដូចជា មាន​ដំបៅ​ខុស​ពី​ធម្មតា មាន​ការហូរ​ទឹករំអិល​ចម្លែក នោម​ក្រហាយ ឬ​មាន​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ សុទ្ធតែ​ជា​អា​ការៈសង្ស័យ​ជំងឺ​កាមរោគ​បាន​ទាំងអស់​។​ ​

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។