សមរភូមិ​លើ​គ្រែ​ដែល​ល្អ មិន​មែន​គិតតែ​ខ្លួនឯង​មួយ​មុខ ហើយ​ទុក​គេ​ចោល​នោះទេ​

សមរភូមិ​លើ​គ្រែ​ដែល​ល្អ មិន​មែន​គិតតែ​ខ្លួនឯង​មួយ​មុខ ហើយ​ទុក​គេ​ចោល​នោះទេ​

​ទាក់ទង​នឹង​ចំណង់ជើង​ដែល​សរសេរ​ថា​គិតតែ​ខ្លួនឯង​នេះ គឺ​ចង់​សម្តៅ​ទៅលើ​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ តើ​អ្នក​មាន​ដឹង​ថា​អារម្មណ៍​មួយ​នេះ​មាន​លក្ខណៈ​បែប​ណា​ដែរ​ទេ​? ប៉ុន្តែ​ខ្ញុំ​អាចនិយាយបាន​ថា មនុស្ស​គ្រប់គ្នា​ដែល​ស្ថិត​ក្នុង​វ័យ​កណ្តាល​នឹង​ប្រាប់ថា ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​គឺជា​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​ក្លា​បំផុត​មួយ​ដែល​កើតឡើង​ក្រោយ​ពី​រួមភេទ​រួច​។ ​

ពិតណាស់ សម្រាប់​មនុស្ស​ប្រុស រឿង​ដំបូង​ដែល​គួរតែ​ចងចាំ​ក្នុង​ចិត្ត​គឺថា​ការ​រួមភេទ​ធ្វើឲ្យ​ពួកគេ​មានអារម្មណ៍​អស្ចារ្យ​បា​ន​នៅពេលដែល​ពួកគេ​ទទួលបាន​អារម្មណ៍​ឈាន​ដល់​ចំណុចកំពូល​។ ចំពោះ​ស្ត្រី​វិញ ពួក​គេ​គិត​ថា ការ​រួមភេទ​គឺជា​ការបង្កើត​នូវ​អារម្មណ៍​ស្និទ្ធស្នាល​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​កាន់តែ​ស្អិតរ​មួ​ត​។ ហេតុដូច្នេះ​ហើយ ស្ត្រី​ភាគច្រើន​តែង​ពន្យល់​ពី​ហេតុផល​ដែលថា ដៃគូរ​របស់​នាង​ហាក់បីដូច​ជា​មិន​ចូលចិត្ត​ប្រើ​វិធី​បរ​បោស​អង្អែល​ច្រើន​ដូច​នាង​នោះ​ទេ​។ ម្យ៉ាងវិញទៀត មនុស្ស​ប្រុស​បែរជា​ចូលចិត្ត​សាង​កំហុស​ដដែលៗ និង​មើលរំលង​ការ​បរ​បោស​អង្អែល​នេះ​ជានិច្ច ព្រមទាំង​ចូល​ចិត្ត​វាយ​សម្រុក​រក​តែ​ចំណុច​ចុងក្រោយ​នៃ​ការ​រួមភេទ និង​ទទួលបាន​ការឈាន​ដល់​ចំណុច​កំពូល​តែ​ឯង​រហូត​តែម្តង​។ ​

បញ្ហា​ដ៏​សំខាន់​នោះ​គឺថា តើ​មាន​សម្ពាធ​ខ្លាំង​ប៉ុណ្ណា​ដែល​បុរស​អាច​ដឹង​នៅ​ពេល​ប្រព្រឹត្តិ​ប្រតិបត្តិការ​សមរភូមិ​លើ​គ្រែ​នោះ​។ ដូច្នេះហើយ ក្នុងនាម​ជា​មនុស្ស​ប្រុស យើង​គួរតែ​ធ្វើ​យ៉ាងណា​ផ្តល់​ការសប្បាយ​ដល់​ខាង​ស្រី​ឲ្យបាន​ច្រើនផង និង​ធ្វើ​យ៉ាងណា​ឲ្យ​រយៈពេល​នៃ​ការ​រួមដំណេក​នេះ​យូរ​ជាង​មុន​។ យ៉ាងណាមិញ យក​ល្អ​អ្នក​គួរតែ​ផ្តល់​ពេលវេលា​រួមភេទ​នេះ​យូរ​ចាប់ពី ៣០ ទៅ​៤០​នាទី​ទៅ​ចាំ​ដល់​ទីបញ្ចប់​ក៏​បាន​ដែរ​។ ​បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​វិធី​ដើម្បី​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ភា​ព​ភ្ញាក់ផ្អើល​ច្រើន ឬ​សប្បាយ​ចិត្តខ្លាំង​នោះ ចូរ​បញ្ឈប់​នូវ​គំនិត​មួយ​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​ទៀត​ទៅ​។ មែន​ហើយ រឿង​នេះ​ស្តាប់​មើល​ទៅ​ទំនង​មិន​ងាយ​ធ្វើ​នោះ​ទេ ប៉ុន្តែ​វា​ក៏​គ្មាន​អ្វី​ដែល​ថា​មិន​អាច​ទៅរួច​ដែរ​។ ផ្ទុយទៅវិញ ចូរ​ផ្តល់​ការយកចិត្តទុកដាក់​ឲ្យបាន​ច្រើន​នូវ​អ្វី​ដែល​នាង​ចងបាន​។ ចូរ​ថើប​នាង​ប្រកបដោយ​អារម្មណ៍​តណ្ហា ថ្នាក់ថ្នម​នាង និង​ផ្តល់​ការ​ម៉ាស្សា​ដល់​នាង​ឲ្យបាន​ច្រើន​ដោយ​កុំ​គិត​ពី​ការ​តបស្នង​វិញ​។ ​

ចូរ​មិនត្រូវ​គិត​អំពី​សកម្មភាព​ចុងក្រោយ និង​ចង់​ឈាន​ដល់​ចំណុចកំពូល​ឲ្យសោះ​។ ចូរ​ឲ្យ​អ្វីៗ​ដំណើរការ​យឺតៗ និង​ធ្វើ​ឲ្យ​ខាង​ស្រី​ទទួលបាន​អារម្មណ៍​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មុន​អ្នក​វិញ​កាន់តែ​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។