ស្លាប់​៥​នាក់ និង​២២​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦

 ភ្នំពេញ)៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១២នាក់ និងរងរបួសស្រាល១០នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ១គ្រឿង និងអ្នកថ្មើរជើងម្នាក់។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់២នាក់), មិនប្រកាន់ស្ដាំ១លើក (ស្លាប់២នាក់), ប្រជែង១លើក បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នាក់)៕

ស្លាប់​៥​នាក់ និង​២២​នាក់​រងរបួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦