មួយ​ប៉ុស្តិ៍​នេះ​របស់​ម៉ាលី ពិត​ជា​ដូច​លោក​ប៉ា​ខ្លាំង​ណាស់

រូប​ថត​មួយ​សន្លឹក​ដែល​បាន​កាត់​បញ្ចូល​គ្នា​រវាង​លោក Por និង​កូន​ស្រី​របស់​គាត់​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា​ពួក​គេ​ទាំង​ពីរ​ពិត​ជា​ដូច​គ្នា​ខ្លាំង​ណាស់។

អ្នក​បណ្ដាញ​សង្គម​ Facebook ជា​ច្រើន​បាន​បញ្ចេញ​មតិ​​ថា​ពួក​គេ​ទាំង​ពីរ​ពិត​ជា​ដូចជា​តែ​ម្ដង ទន្ទឹម​នឹង​នោះ​ក៏​​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​លើ​ទឹក​ចិត្ត​ដ៏​ក្មេង​ស្រី​ម្នាក់​នេះ​ថា​ “សូម​ ម៉ាលី​ ក្មេង​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​រឹង​មាុំ​ឡើង ទោះ​បី​ជា​គ្មាន​លោក​ប៉ា​ តែ​អ្នក​នៅ​​មាន​អ្នក​ម៉ាក លោក​យាយ លោកតា និង​​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​អ្នក ហើយ​សូម​ឲ្យ​ពេល​អ្នក​ធំ​ឡើង​នឹង​ធ្វើ​អំពើ​ល្អ ដូច​ជា​អ្វី​ដែល​លោក​ប៉ា Por បាន​ធ្វើ”​។

ថ្វី​ត្បិត​តែ​លោក​ប៉រ​បាន​លាចាក​លោក​មែន​ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ធ្វើ​កន្លង​មក​នឹង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ក៏​ដូចជា​មនុស្ស​ជា​ច្រើន​ទៀត​នៅ​តែ​ចង់​ចាំ​លោក​ជានិច្ច៕

អត្ថបទដោយ ៖ ជលស័យ

  • មួយ​ប៉ុស្តិ៍​នេះ​របស់​ម៉ាលី ពិត​ជា​ដូច​លោក​ប៉ា​ខ្លាំង​ណាស់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: