គិត​ម៉េច​វិញ​បើ​ Man Utd ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​

កាល​ពី​ពេល​ថ្មីៗ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​ Manchester United កំពុង​មាន​គម្រោង​ធ្វើ​ការ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain គឺ​កីឡាករ​ Edison Cavani ។

យ៉ាង​ណា​ការ​ផ្សាយ​ព័ត៌មាន​នេះ​គឺ​ស្រប​ពេល​ដែល​​​កីឡាករ​ Cavani មិន​សូវ​ជា​សប្បាយ​ចិត្ត​​ជាមួយ​ PSG ទេ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះព្រោះ​គេ​មិន​សូវ​បាន​ជាប់​ជា​ជម្រើស​ទី​ដំបូង​របស់​ក្លឹប​ឡើយ​ ហើយ​គេ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គេ​ហាក់​ដូចជា​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​កាន់​ Man Utd ផង​ដែរ​ ។

ដោយ​ឡែក​ចំពោះ​គ្រូ​បង្វឹក​របស់​ក្លឹប​ PSG គឺ​លោក​ Larent Blanc ក៏​បាន​និយាយ​ដែរ​ថា​លោក​នឹង​បើក​ផ្លូវ​ដល់​កីឡាករ​ Cavani ចាក​ចេញ​ទៅ​កាន់​មាន​ក្លឹប​ណាមួយ​ហ៊ាន​ឲ្យ​ដល់​តម្លៃ​ដែល​ក្លឹប​ PSG ចង់​បាន​ ។ ដែល​មាន​ន័យ​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​មាន​ Man Utd អាច​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​រូប​នេះ​ តែ​យ៉ាង​ណា​ប្រហែល​ស្ថិត​ក្នុង​តម្លៃ​ដ៏​ខ្ពស់​មួយ​ផង​ដែរ​ ។

គួរ​រំលឹក​ថា​ក្លឹប​ PSG បាន​ទិញ​កីឡាករ​ Edison Cavani ពី​ក្លឹប​ Napoli ក្នុង​តម្លៃ​៥៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៣​ ។ តែ​តាំង​ពី​ផ្លាស់​មក​ PSG កីឡាករ​ Cavani បាន​បាត់​បង់​ឱកាស​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ហើយ​ត្រូវ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​ឆ្វេង​ទៅ​វិញ​ព្រោះ​ PSG មាន​ Zlatan Ibrahimovic តែ​បើ​ទោះ​ជា​មិន​បាន​ជម្រើស​ដែល​គេ​ធ្លាប់​លេង​នៅ​ Napoli តែ​ Cavani នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ការ​បង្ហាញ​ខ្លួន​១២០​ប្រកួត​ឲ្យ​ PSG កន្លង​មក​គេ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦៩​គ្រាប់​ឯណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គិត​ម៉េច​វិញ​បើ​ Man Utd ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: