Benteke បង្កើតកំណត់ត្រាពិភពលោកថ្មី ខណៈបារាំង និងព័រទុយហ្គាល់ឈ្នះដូចគ្នា(មានវិដេអូ)

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អក្នុងតង់ទី១ពីសំណាក់ខ្សែបម្រើ Paul Pogba បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង ទទួលជ័យជម្នះ ១-០ នៅលើទឹកដីក្រុមជម្រើសជាតិហូឡង់ ខណៈដែលក្រុមជម្រើសជាតិបែលហ្ស៊ិក និងព័រទុយហ្គាល់ សុទ្ធសឹងបានកត់ត្រាជ័យជម្នះ ៦-០ ដូចគ្នា ហើយ Christian Benteke បានបង្កើតកំណត់ត្រានៃការរកគ្រាប់បាល់បញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃជម្រុះ World Cup។

ft-img-template-Recovered

ក្រោយពីរងនូវការរិះគន់ពីសំណាក់គ្រូបង្វឹកលោក Didier Deschamps ទៅលើការបង្ហាញពីទម្រង់លេងរបស់គេក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-១ លើក្រុមប៊ុលហ្គារី កាលពីថ្ងៃសុក្រ ក្នុងទីក្រុងប៉ារីស Pogba បានស្តារមុខមាត់ឡើងវិញជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួចសម្រាប់ក្រុមរបស់ខ្លួនក្នុងទីក្រុង Amsterdam ក្នុងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ជាងគេបំផុតកាលពីថ្ងៃចន្ទ។

3500

លោក Deschamps បានឲ្យដឹងថា៖ «ខ្ញុំមិនបាននិយាយទៅកាន់រូបគេឡើយ ប៉ុន្តែ ខ្ញុំគ្រាន់តែនិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់រូបគេនៅមុនពេលចូលទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ថា «ខ្ញុំជឿជាក់លើអ្នក»។ ស្របពេលជាមួយគ្នានេះ Benteke បានបង្កើតកំណត់ត្រាពិភពលោកថ្មីសម្រាប់ការរកគ្រាប់បាល់បញ្ចូលទីដ៏លឿនបំផុតនៃយុទ្ធនាការនេះ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីក្រោយពីលេងបានរយៈពេល៧វិនាទីក្នុងការប្រកួតជម្រុះរវាងក្រុមបែលហ្ស៊ិក និងហ្ស៊ីប្រាល់តា កាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធរបស់ក្លិប Crystal Palace វ័យ២៥ឆ្នាំរូបនេះ គឺជាអ្នកចែកបាល់ដើម្បីចាប់ផ្តើមការប្រកួតក្នុងពូល H ក្នុងទីក្រុង Faro និងបានរត់ឡើងទៅកាន់តំបន់ប្រយុទ្ធ និងទម្លុះតំបន់ការពាររបស់ក្រុមហ្ស៊ីប្រាល់តា ដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Deren Ibrahim តែម្តង៕

សូមទស្សនាវិដេអូ Highlight ខាងក្រោម៖

ប្រភពព័ត៌មាន៖ Channel News Asia

The post Benteke បង្កើតកំណត់ត្រាពិភពលោកថ្មី ខណៈបារាំង និងព័រទុយហ្គាល់ឈ្នះដូចគ្នា(មានវិដេអូ) appeared first on CamboSport.