ឃាត់ខ្លួន​យុវជន​ម្នាក់ ពី​បទ​សង្ស័យ​លួច​ម៉ូតូ

ឃាត់ខ្លួន​យុវជន​ម្នាក់ ពី​បទ​សង្ស័យ​លួច​ម៉ូតូ



កំពត​: កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន ក្រុង​កំពត កាលពី​រសៀល ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ក្រោយ​ទទួល​បណ្តឹង ក្នុង​បទ​សង្ស័យ​លួច​ម៉ូតូ ម៉ាក​អ៊ែ​រ​ប្លែ​ត មួយ​គ្រឿង​។

ជនសង្ស័យ ឈ្មោះ កែវ សំបូរ អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តែ​មក​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ 

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច ក៏​បាន​ដកហូត​ម៉ូតូ ដែល​ជន​រង​គ្រោះ បាត់​កាលពី​យប់​ថ្ងៃ​ទី ៧ ខែតុលា ឆ្នាំ​២០១៦​ទៀត​ផង​៕