ស្រុក​ថ្មពួក​ពី​បុណ្យ​ភ្ជុំ​មក​ដល់​ថ្ងៃនេះ ៦​នាក់​ទៀត​ត្រូវ​ពស់​ពឹ​ស​ចឹក

ស្រុក​ថ្មពួក​ពី​បុណ្យ​ភ្ជុំ​មក​ដល់​ថ្ងៃនេះ ៦​នាក់​ទៀត​ត្រូវ​ពស់​ពឹ​ស​ចឹក



បន្ទាយ​មាន​ជ័យ​: លោក​វេជ្ជបណ្ឌិត ញ៉ែ​ម ភិ​រម្យ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១០​តុលា​ថាៈ​នៅ​ថ្ងៃ​ទី​៩​តុលា​ឆ្នាំ​២០១៦ មាន​ករណី​ពស់​ចឹក​មនុស្ស​មាន​២​នាក់​ទៀត ហើយ​នៅ​ភូមិ​និង​ឃុំ​២​ទីទៃ​ពី​គ្នា​នៅ​ស្រុក​ថ្មពួក​។

លោក​និយាយ​បន្ថែម​ថា​"​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ មក​ដល់​ថ្ងៃ​ទី​៩ តុលា កន្លង​មក​មាន​ពលរដ្ឋ​៦​នាក់​ហើយ​នៅ​ស្រុក​ថ្មពួក​ដែល​ត្រូវ​ពស់​ចឹក ហើយ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក ហើយ​បាន​សង្គ្រោះ​ព្យាបាល​បន្តបន្ទាប់​"​។

សូម​រំលឹក​ថា ករណី​ពស់​ពឹ​ស​ចឹក​មក​ពិនិត្យ ព្យាបាល​និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ជា​រឿង​រសើប​មួយ​ព្រោះ​កាលពី​ឆ្នាំ​២០១២ ក្រសួងសុខាភិបាល​បាន​បង្ខំ ចិត្ត​ដក​មុខ​តំណែង​ប្រធាន អនុប្រធាន​មន្ទីរ និង​ផ្នែក​ជា​ច្រើន​នាក់​ពាក់ព័ន្ធ​ធ្វើ​អោយ​យល់​ច្រឡំ​លើ​គោលនយោបាយ​រាជរដ្ឋាភិបាល ដែល​ថា​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ពស់​ចឹក​មាន​តែ​ទុក​សម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ហ៊ុន​សែន (​វាស់វែង​ដី​ធី្ល​លក្ខណ​:​ជា​ប្រព័ន្ធ​តាម​បទបញ្ជា​លេខ​០១​បប​)​។​ករណី​ហ្នុ​ង​នាំ​អោយ​ស្លាប់​កុមារ​ដែល​ពស់​ចឹក​ម្នាក់ ព្រោះតែ​ពេទ្យ​ថា​គ្មាន​ថ្នាំ​៕