ញាក់សាច់ ! នាំ​ចូល​ចម្ការ​ដំឡូង រួច​ចាប់​៣​លើក​ផ្ទួន​ៗ​គ្នា

ខេត្តកំពង់ចាម ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ដល់​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង​នៅ​ក្នុង​ចម្ការ​ដំឡូង ។

លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ រឹត រ​ដ្ឋា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​រំដួល ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​អាយុ​៩​ឆ្នាំ ។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទប្រកាន់​ជនសង្ស័យ​ថា បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ចំនួន​៣​លើក ។

អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ឈ្មោះ រឹត រ​ដ្ឋា បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ខាងក្រោយ​ផ្ទះ​អ្នក​ជិតខាង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ចម្ការ​ដំឡូង រួច​ចាប់រំលោភ​សេពសន្ថវៈ​ចំនួន​៣​លើក​ផ្ទួន​ៗ​គ្នា ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ និង​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​នាំ​ខ្លួន​ក្មេង​ប្រុស​សង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ត្រៀម​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​អាណាព្យាបាល និង​សមត្ថកិច្ច​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល ៕