ស្ពាន​ទាំង ១០​ ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក

ស្ពាន​គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ត​ភ្ជាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដើម្បី​សំរួល​ក្នុង​ការ​ធ្វើ​ដំណើរ​​ និង​ ដំណឹក​ជញ្ជូន​។ ស្ថាបត្យករ និង វិស្វករ​ពួក​គេ​បាន​សហការ​គ្នា​សម្រាប់​សាង​សង់​ស្ពាន​ដែល​បាន​ររចនា​សម្ព័ន្ធ​ដ៏​ស្រស់​ស្អាត​និង​មុខ​ងារ​យ៉ាង​សំខាន់​ក្នុង​ដំណឹក​ជញ្ជូន​ផង​ដែរ។​
ខាង​ក្រោម​នេះ​គឺ​ជា​ស្ពាន​ទាំង​ ១០​ ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក​និង​មាន​ភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់​នាំ​គ្នា​ទៅ​ទស្សនា​វា​ជា​រៀង​រាល់​ឆ្នាំ​ ។

១-Tower Bridge ទី​ក្រុង​ ឡុង​ប្រទេស​អង់​គ្លេស
ទីក្រុង​ឡុង​៖​ស្ពាន​នេះ​វា​បាន​ក្លាយ​ទៅ​ជា​និមិត្ត​រូប​នៃ​មោទនភាព​​និង​រំលឹក​ពី​ប្រវត្តិ​សាស្ត្រ​ Victorian ដ៏​សម្បូរ​បែប​នៃ​ទី​ក្រុង​ឡុង។

២-ស្ពាន Chengyang , ប្រទេស
ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​គតិបណ្ឌិត​ស្ថាបត្យកម្ម​ចិន​។ ហើយ​ស្ពាន​ដ៏​ស្រស់​ស្អាត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​ប្រើ​តែ​ថ្ម​និង​ឈើ។

៣-ស្ពាន Pont du Gard, ទន្លេ Gard, ប្រទេស​បារាំង

៤-ស្ពាន Rialto, ទីក្រុង Venice ប្រទេស​អ៊ីតាលី
នេះ​ជា​ស្ពាន Rialto នៅ​ទីក្រុង​ Venice ប្រទេស​អ៊ីតាលី​វា​ជា​ស្ពាន​ប្រវត្តិ​សាស្ត្រ ​សំខាន់​បំផុត​តែ​មួយ​គត់​នៅ​លើ​មហា​រឿង​ព្រេង​និទាន។

៥-ស្ពាន Ponte Vecchio ,ប្រទេស​អ៊ីតាលី
ស្ពាន​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ហាង​តូច​លក់​គ្រឿង​អលង្ការ​ទំនិញ​ស្បែក​និង​វត្ថុ​ប្រណីត​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា​កម្សាន្ត​ និង​ ទិញ​ទុក​ជា​វត្ថុ​អនុស្សាវរីយ​ទៀត​ផង។

៦-ស្ពាន Brooklyn ទីក្រុង New York
ស្ពាន Brooklyn មាន​ប្រវត្តិសាស្ត្រ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ពី​ក្រោយ​ការ​សាង​សង់​របស់​វា ​ដែល​បាន​កសាង​ដោយ​លោក​ John Roebling បាន​ចំណាយ​ពេល​ស្ទើរ​តែ ​១៥ ឆ្នាំ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​គាត់​ក្នុង​ការ​កសាង​ស្ពាន​យោល​វែង​បំផុត​របស់​ពិភព​លោក។​ ជា​អកុសល​លោក​បាន​ស្លាប់​មុន​ពេល​ការ​សាង​សង់​នេះ​បាន​សម្រេច​ដូច្នេះ​កូន​ប្រុស​របស់​លោក​បាន​ចាប់​ផ្ដើម​គម្រោង​នេះ​រហូត​បាន​ជោគ​ជ័យ។

៧-ស្ពាន helix, តំបន់​ឆ្នេរ​សមុទ្រMarina ប្រទេស​សិង្ហ​បុរី​
ស្ពាន​ដ៏​ទំនើប​នេះ​ត្រូវ​បាន​សាង​សង់​ពី​កញ្ចក់​និង​ដែក​ថែប​បង្កើត​ជា​សំណាញ់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​មក​ពី​ទូទាំង​ពិភព​លោក។

៨-ស្ពាន Millau Viaduct, Midi-Pyrenees ប្រទេស​បារាំង
ស្ពាន​នេះ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​ 2004 រចនា​សម្ព័ន្ធ​ឆើត​ឆាយ​នេះ​បាន​ក្លាយ​ទៅ​ជា​និមិត្ត​រូប​នៃ​មោទនភាព​ដ៏​អស្ចារ្យ​ដល់​ប្រជា​ជន​បារាំង​ បន្ទាប់​ពី​មាន​ការ​សហការ​គ្នា​រវាង​វិស្វករ​បារាំង​និង​ស្ថាបត្យករ​អង់គ្លេស​។វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្ពាន​ដែល​ខ្ពស់​ជាង​គេរ​បស់​ពិភពលោក។

៩-ស្ពាន Khaju, Isfahan អ៊ីរ៉ង់
ស្ពាន​ដ៏​ស្រស់​ស្អាត​នៃ​ស្ថាបត្យ​កម្ម​អារ៉ាប​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​ ១៧ និង​ជា​ទំនប់​វារី​អគ្គិសនី​ដំណើរ​ការ​យ៉ាង​ពេញ​លេញ​ដែល​មាន​ទឹក​សួន​ច្បារ​តាម​ដង​ទន្លេ Zayandeh ។

១០-ស្ពាន , San Francisco, USA
ការ​សាង​សង់​ស្ពាន​Golden Gateបាន​ចំណាយ​ពេល​ជាង​បួន​ឆ្នាំ​និង​ទឹក​ប្រាក់​ ២៧ លាន​ដុល្លារ​ ហើយ​ស្ពាន​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សញ្ញា​សំគាល់​ស្គាល់​របស់​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូផង​ដែរ។

អត្ថបទ៖ Mr. Rina

ប្រភព៖ ព័ត៌មានបរទេស

  • ស្ពាន​ទាំង ១០​ ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កីឡា
Tags: