សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

ដោយមិនបានបញ្ជាក់អំពីអត្តសញ្ញាណ និងទីតាំងវត្តអារាមច្បាស់លាស់ គឺក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយម បាន Post និង Share ចែករំលែកតៗគ្នានូវរូបភាពបង្ហាញអំពី “របៀបសំពះថ្មី” របស់យុវតីខ្មែរចំនួន៥នាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល និងទទួលបានការរិះគន់យ៉ាងព្រោងព្រាត ។

សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

Loading...

ប្រិយមិត្ត Facebook មួយចំនួនបានធ្វើការ Comments រិះគន់ថា ទោះបីអាចជាការបញ្ចេញកាយវិការលេងសើចប្លែកៗដើម្បីចង់ល្បីក្នុងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ក៏ដោយ ក៏ក្នុងនាមជាយុវតីខ្មែរកំពុងក្នុងវ័យសិក្សារៀនសូត្រ មិនគួរណាយករបៀបសំពះរបស់ខ្មែរដែលមានក្បួនខ្នាតលំដាប់រៀបរយត្រឹមត្រូវមកធ្វើជាការលេងសើច ហើយ Post សម្ញែងនូវគំរូអាក្រក់តាម Facebook សំដៅបង្អាប់បង្អោនដល់របៀបរបបប្រពៃណីផូរផង់របស់ខ្មែរឡើយ ។

សូមមើល “របៀបសំពះថ្មី” របស់យុវតីខ្មែរមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៦

សូមប្រិយមិត្តអ្នកអាន មេត្តាពិចារណា និងជួយចូលរួមផ្តល់គំនិតយោបល់ពាក់ព័ន្ធនឹង “របៀបសំពះថ្មី” របស់យុវតីខ្មែរទាំង៥នាក់នេះ តាមការគួរផង ៕

ប្រភព៖ dtn7