ពេលភ្លៀងមិនដក wifi ត្រូវរន្ទះបាញ់ឆេះដំុ wifi ឆ្លងដល់ Computer និងឆក់ដៃ បណ្តាលឲ្យរបួស

កាលពីវេលាម៉ោង ២០ រាត្រី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នេះ មានហេតុការណ៍ រន្ទះបាញ់ខ្សែ Internet មួយកន្លែងឋិតនៅម្តំុផ្សារដីហុយ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភំ្នពេញ បណ្តាលឲ្យបុរសម្នាក់ សូមមិនបញ្ចេញឈ្មេាះ បានរងរបួសដៃខាងឆ្វេង និងឆេះដុំ wifi មួយ។

តាម Status ប្រពន្ធជនរងគ្រេាះបានបង្ហេាះយ៉ាងតក់ស្លុតថា «ផ្គរមួយក្តឹងឆេះ ដុំអីុនធើណេតមធ្យមទេតែងំដៃប្តីខ្ញុំ….(បងប្អូនប្រយត្នណាពេលភ្លៀងដកឌុយអីុនធើណេតចេញផង)»។ តែសំណាងល្អបុរសជាប្តីត្រូវឆ្លងភ្លើងរន្ទះត្រូវដៃនេាះឥឡូវអការៈបានធូរស្បើយបន្តិច គឺនៅស្ពឹក ប៉ុន្តែនៅអាចកម្រើកបាន។

Loading...

សូមបងប្អូនដែលនិយមប្រើបណ្តាញ Internet មេត្តាប្រុងប្រយ័ត្ន យោងតាមហេតុការណ៍ជាក់ស្តែងខាងលើ សូមបងប្អូនដកខ្សែរ wifi ចេញបិទកំុដំណើរការ ពេលកំពុងមានភ្លៀងផ្គរឲ្យសេាះចៀសវាងគ្រេាះថ្នាក់ដោយរន្ទះ៕

ពេលភ្លៀងមិនដក wifi ត្រូវរន្ទះបាញ់ឆេះដំុ wifi ឆ្លងដល់ Computer និងឆក់ដៃ បណ្តាលឲ្យរបួស

ប្រភព៖ dtn7