ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ ជា​បន្តបន្ទាប់​ជាប់​មិ​នដាច់​ ស្ទើរ​រាល់ថ្ងៃ​បាន​ធ្វើ​ឲ្យ​ជន់​លិច​ភូមិ​មួយ​ចំនួន​ នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយ​ផ្នែក​ផង​ដែរ ដែល​តាម​ប្រជាពលរដ្ឋ​និយាយ​ថា ការ​ជន់​លិច​នោះ​ គិត​មក​ត្រឹម​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដោយសារ​តំបន់​នោះ​ទំនាប​ ហើយ​ក៏​ជា​តំបន់​អភិវឌ្ឍន៍ មានការ​ចាក់​ដី​លុបថ្លុក ត្រពាំង និង​វាលទំនាប មួយ​ចំនួន​ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ ដូច​ជា​ផ្ទះល្វែង​ជាដើម ជា​ពិសេស​ការ​ចាក់​ដី​លុប ប្រឡាយ​មួយ​ចំនួន ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​លូ ដែល​ពេល​ទឹក​បុក​ខ្លាំង​ មិន​អាច​ហូរ​ទាន់សភាពការណ៍​បាន ទើប​មានការ​លិចលង់​បែប​នេះ​។

ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​កំពុង​គិតគូ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នោះ មិន​បាន​ព្រងើយកន្តើយ​ឡើយ ដោយ​ចុះ​ពិនិត្យ​មើល​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​មួយ​ចំនួន​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​នោះ ប៉ុន្តែ​ដោយសារ​តែ​ភ្លៀង​ចេះ​តែ​ធ្លាក់​បន្ត​រាល់ថ្ងៃ​នោះ និង​ហូរ​ចាក់​ពី​គ្រប់​ទីកន្លែង​ផង​នោះ ទើប​ទឹក​ហូរ​មិន​ទាន់​បណ្ដាល​ឲ្យ​លិច​ភូមិឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ហូរ​កាត់​ផ្លូវ​នានា​មួយ​ចំនួន​ទៀ​ដែរ ហើយ​អាជ្ញាធរ​កំពុង​តែ​ស្វះ​ស្វែងរក​ចំណុច​ដែល​អាច​កាយ​ឲ្យ​ទឹក​ហូរ​បាន​លឿន​ជាង​នេះ​បន្ថែម​ទៀត​ហើយ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោ​នេះ ទឹកបាន​ឡើង​យ៉ាង​គំហុក​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ភូមិឋាន និង​ស្រូវ​ស្រែ​របស់​ពួក​គាត់​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ព្រៃ​ស​នេះ​បាន​លិចលង់ ភូមិ​មួយ​ចំនួន​ដូច​ជា ភូមិ​ប្រការ ភូមិ​ព្រៃ​ស​លិច ភូមិ​ព្រៃ​ស​ខាងកើត ព្រៃ​ទីទុយ ធម្ម​ត្រ័យ ម្ភៃ​បួន និង​ភូមិ​ដទៃ​ៗ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មាន​កន្លែង​ខ្លះ​លិច​ដល់​លំនៅ​ឋាន និង​ខ្លះ​លិច​ដីស្រែ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ក៏​បាន​លិច​មួយ​ផ្នែក​ដែរ ។

លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​កំពុង​តែ​ស្វះ​ស្វែងរក​ច្រក​សម្រាប់​កាយ​ឲ្យ​ទឹក​ហូរ​បាន​លឿន​រំដោះ​ការ​លិចលង់​នោះ ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​កាយ និង​ស្ដារ​ប្រឡាយ ជា​បន្តបន្ទាប់ និង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាប់​ព្រំប្រទល់​គ្នា មាន​ដូច​ជា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ជាដើម ដើម្បី​បញ្ចៀស​ការ​លិចលង់​នេះ ។ ដោយឡែក​ខណ្ឌដង្កោ រូប​លោក​ផ្ទាល់ រួម​ជាមួយ​លោក​អភិបាលរង​ខណ្ឌ និង​មន្ត្រី​សាលា​ខណ្ឌ បាន​ចុះ​ជាប់​ជា​ប្រចាំ និង​បាន​កាយ​ប្រឡាយ​២​ខ្សែ គឺ​មួយ​ខ្សែ​កាយ​ទម្លាក់​ចូល​ទៅ ប្រឡាយ​មេ​ស្ថិត​នៅ​សង្កាត​ព្រៃវែង និង​មួយ​ខ្សែ​ទៀត កាយ​ប្រឡាយ​មេ​ភូមិ​ម័​ល សង្កាត់​ដង្កោ ហើយ​ឃើញ​ថា​ទឹកបាន​ហូរ​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ទើប​ហូរ​មិន​ទាន់ ហើយ​យើង​កំពុង​ប្រឈម​នឹង​ទឹកជំនន់​នេះ​២​កន្លែង គឺ​ទឹកស្ទឹង​ព្រែក​ត្នោត​ផង និង​ទឹកជំនន់​ខាងលើ​នេះ​ផង ហើយ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បិទ​រូង​នាគ​តាម​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត​ផង​ដែរ ។

លោក ជ គឹ​ម​ស៊ អភិបាលរង​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា នៅ​សង្កាត់​ព្រៃ​ស​នេះ​ទឹក​លិច​ស្ទើរតែ​ទាំងអស់ ប៉ុន្តែ​គ្រាន់តែ​កន្លែង​ខ្លះ​លិច​ភូមិ និង​កន្លែង​ខ្លះ​ទៀត​លិច​ដីស្រែ ហើយ​នៅ​ក្នុង​ខណ្ឌដង្កោ​នេះ​មិនមែន​លិច​តែ​នៅ​សង្កាត់​ព្រៃ​ស​មួយ​ទេ គឺ​នៅ​ក្នុងភូមិ​ម័​ល និង​ភូមិ​ខ្វា របស់​សង្កាត់​ដង្កោ ក៏​ត្រូវ​បាន​ជន់​លិច​ដូច​គ្នា ។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ក្រោម​ការ​ដឹកនាំ​របស់​លោក នុ​ត ពុធ​ដា​រ៉ា បាន​ចុះ​កាយ​ប្រឡាយ​ជា​បន្តបន្ទាប់​ទម្លាក់​ទៅ​បឹង​ជើងឯក និង​កាយ​ផ្ដាច់​ផ្លូវ​មួយ​ចំនួន​ចូល​ឡាយ​មេ​ជិត​មណ្ឌល​កែប្រែ​ម​១ ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង​ជាដើម ។ មិនតែប៉ុណ្ណោះ ពេល​នេះ​កំពុង​សុំ​ការ​ណែនាំ និង​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ ដើម្បី​កាយ​ផ្ដាច់​នៅ​ម្ដុំ​បុរី លឹ​ម ឈាង​ហាក់ ទៀត ទើប​លែង​មានការ​លិចលង់ ហើយ​ពេល​មាន​ស្ថានភាព​បែប​នេះ ពិតជា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ

ទឹកជំនន់​ទឹកភ្លៀង​បាន​កំពុង​វាយលុក​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ