ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

(ថៃ)៖ ស្ត្រីម្នាក់ដែលជាជនជាតិខ្មែរ រស់នៅក្នុងខេត្តបាត់ដំបង ត្រូវបានស្វាមីដែលជាជនជាតិថៃ អារ-ក សម្លាប់ ក្នុងថ្លុកឈាម រួចគេក៏បាន អារ-ក ខ្លួនឯង ស្លាប់តាមក្រោយ នៅមុខកូនស្រីរបស់ខ្លួន ដោយសារភ្លើងប្រចណ្ឌ ស្ថិតក្នុងឃុំឆងគុំ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ។

នេះបើតាមការបញ្ជាក់ របស់សមត្ថកិច្ចខេត្តបាត់ដំបង ដែលបានទទួលព័ត៌មានពីសមត្ថកិច្ចថៃនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ពោលក្រោយកើតហេតុបាន២ថ្ងៃ។ សមត្ថកិច្ចថៃបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែតុលាកន្លងទៅ ស្ដ្រីជាប្រពន្ធឈ្មោះ រិន តេជៈ អាយុ៣៩ឆ្នាំ ដែលជាជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង ដែលបានមករស់នៅក្នុងប្រទេសថៃ អស់រយៈពេលជាង១០ឆ្នាំមកនោះ មានស្វាមីជាជនជាតិថៃ នៅក្នុងតំបន់នេះ។ នារីរងគ្រោះ ត្រូវបានស្វាមីវាយ ធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃ នៅពេលដែលគេត្រឡប់មកពីធ្វើការវិញម្តងៗ។

ក្រោយមានជម្លោះខាងលើនេះកើតឡើងជាញឹកញាប់មកលោកមេភូមិ ក៏បានហៅស្វាមីរបស់នាង ឈ្មោះ ថា តេជៈ អាយុ៤៥ឆ្នាំ មកណែនាំ និងអប់រំឲ្យបញ្ឈប់នូវសកម្មភាពទាំងនេះ ព្រោះវាជាអំពើហិង្សា ក្នុងគ្រួសារមួយខុសនឹងផ្លូវច្បាប់ ហើយបុរសជាប្ដី ក៏ទទួលស្គាល់កំហុសរបស់ខ្លួន ដោយគេបានសន្យាថា នឹងមិនធ្វើបែបនេះ តទៅទៀត។ 

ដោយឡែក ស្ត្រីជាម្តាយរបស់បុរសជាស្វាមីឈ្មោះ ច័ន្ទ តេជៈ អាយុ៧០ឆ្នាំ បាននិយាយថា កូនប្រុសរបស់គាត់បាននារីខ្មែរ ជាភរិយាជាយូរមកហើយ រហូតបានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយកាលពី២ថ្ងៃមុន កូនប្រុសបានតេទូរស័ព្ទ មកសួរសុខទុក្ខគាត់ និងប្រពន្ធ ផងដែរ លុះនៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានមកលេងផ្ទះ ដោយនៅពេលនោះដែរ ក៏មានការឈ្លោះប្រកែកគ្នាតមាត់ទៅវិញ ទៅមក យ៉ាងខ្លាំងផងដែរ ដែលខ្លឹមសារ គឺកូនប្រុសរបស់គាត់បានចោទប្រកាន់ថា ប្រពន្ធ លួចទៅផិតក្បត់ ដោយមានប្រុសនៅខាងក្រៅ ដោយរូបគាត់បានត្រឹមតែអង្គុយស្តាប់ទៅតែប៉ុណ្ណោះ ព្រោះទោះបីជាហាមឃាត់យ៉ាងណា ក៏គេមិនស្តាប់ដែរ គឺមានតែកូនស្រីរបស់វាម្នាក់គត់ ដែលនៅក្នុងផ្ទះនោះជាមួយ គឺនៅមើលឪពុក ម្តាយវាឈ្លោះគ្នា។

ស្ដ្រីជាម្ដាយបន្ដថា រំពេចនោះក៏ស្រាប់តែឮកូនស្រី ដែលជាចៅរបស់គាត់ បានស្រែកឆោរឡោឡើងយ៉ាងខ្លាំង ដោយបានរត់ចេញមកខាងក្រៅផ្ទះ ព្រមទាំងបានយំស្រែកផងដែរ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ ប្រជាពលរដ្ឋដែលរស់នៅជិតខាង ព្រមទាំងលោកមេភូមិផងដែរ ដោយបានចូលទៅមើល គឺឃើញប្តី ប្រពន្ធទាំងពីរនាក់នេះ បានដេកក្រាបលើគ្នាពោរពេញ ដោយឈាមជោគជាំ ហើយនៅក្នុងដៃស្តាំ របស់បុរសដែលជាស្វាមី មានក្តាប់កាំបិតចុងស្រួច ប្រវែង៤តឹក យ៉ាងណែនក្នុងដៃផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានទៅដល់កន្លែងកើតហេតុ ហើយសួរនាំកូនស្រីច្បងរបស់ជនរងគ្រោះទាំងពីរ បាននិយាយអំពីសកម្មភាព របស់ឪពុកម្តាយថា នៅពេលដែលកំពុងឈ្លោះគ្នានោះ ស្រាប់តែឪពុកបានស្ទុះ ទៅច្របាច់-ក ម្តាយយ៉ាងខ្លាំង ហើយក៏បានទាញកូនកាំបិតចុងស្រួចមកអារ-កម្តាយ ដួលស្លាប់ភ្លាម ទើបឪពុកបានអារ-ក ខ្លួនឯងតាមក្រោយដែរ។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចថៃបានប្រគល់ សពបុរសជាប្ដី ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីក្នុងប្រទេសថៃ ចំណែកសពស្ត្រីជាភរិយា គេមិនទាន់ ដឹងថា តើគេត្រូវបញ្ជូនមកកាន់ខេត្តបាត់ដំបង ឬក៏ត្រូវបូជា នៅក្នុងខេត្តស្រះកែវនោះឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់។

អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ចំណុច​វាលស្រែ​ខាងលិច​ ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ​ ខាងលិច​ផ្ទះ​ជន​រង​គ្រោះ។​ ​

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែល បញ្ជាក់ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ប្រពន្ធឈ្មោះ​ កាក់​ ប៊ុ​ន​ថា​ន អាយុ​៤៨​ ឆ្នាំ ​រង​របួស​៣​កន្លែង (ស្នាម​របួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់,​ របួស​ភ្នែក​ខាងឆ្វេង​ ជំរៅ​ជ្រៅ​ ទៅ​ក្នុង​សាច់, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង​ លើ​ទាំង​ក្រោម) ប្ដីឈ្មោះ មាន​ យ៉​ន​ ​អាយុ​៤៣​ឆ្នាំ រងរបួស៤​កន្លែង (​ស្នាម​របួស​ក្រោម​ប្រឡង់​ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​,​ ស្នាម​របួស​ដាច់​ ត្រចៀក​ឆ្វេង​​,​ របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​,​ របួស​ចំ​ក្រ​ចៀក​ស្ដាំ)។​

សម្រាប់ករណីឃាតកម្មនេះ លោក ពៅ ជីវី ស្នងការរង និងជាប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១០ ខែតុលា នេះថា ឃាតកម្មមួយនេះ ជារឿងគំនុំ ហើយការសន្និដ្ឋានរបស់លោកបានដឹកនាំដោយផ្ទាល់ចុះទៅដល់កន្លែងកើតហេតុ គឺអាចពាក់ព័ន្ធជំលោះរឿងរកខ្យង ព្រោះតែ២នាក់ប្ដីប្រពន្ធនេះ គាត់ជាអ្នករកសសីុលក់ខ្យង ហើយប្ដីប្រពន្ធ២នាក់នេះ ជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណានោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ

ភ្លើងប្រចណ្ឌ! ស្ត្រីខ្មែរម្នាក់ត្រូវប្តីថៃអារ-កសម្លាប់ រួចអារ-កខ្លួនតាមក្រោយ