រូប​ចម្លាក់​ក្រមួន​ថ្មី​របស់ Justin Bieber ដោះ​អាវ​បង្ហាញ​សាច់​ដុំ និង​សើម​ជោក

រូប​ចម្លាក់​ក្រមួន​ថ្មី​របស់​តារា​ចម្រៀង​យុវវ័យ Justin Bieber ដែល​ត្រូវ​បាន​ដាក់​តាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​សភាព​សិចស៊ី​ទាក់ទាញ​យ៉ាង​ខ្លាំង។

 

រូប​ចម្លាក់​ក្រមួន​ថ្មី​របស់ Justin Bieber ដោះ​អាវ​បង្ហាញ​សាច់​ដុំ និង​សើម​ជោក

 

កាល​ពី​ថ្ងៃ​៩​ខែ​តុលា​កន្លង​ទៅ​នេះ រូប​ចម្លាក់​ក្រមួន​ថ្មី​សន្លាង​មួយ​របស់​តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ Justin Bieber ទើប​តែ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​សារមន្ទីរ Madame Tussauds ទីក្រុងLondon ប្រទេស​អង់គ្លេស។ ខុស​ពី​រូប​ចម្លាក់​មុន​របស់​ខ្លួន នៅ​លើក​នេះ តារា​វ័យ​២២​ឆ្នាំ​មិន​ត្រូវ​បាន​ជាង​ចម្លាក់​បំពាក់​អាវ​ឲ្យ​នោះ​ទេ ហើយ​នៅ​លើ​ដង​ខ្លួន​របស់​លោក​គឺ​ទទឹក​ជោក។ តាម​នោះ​ដែរ រូប​ក្រមួន​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ត្រាប់​តាម​ក្នុង​ការ​សម្ដែង​នៅ​ក្រោម​ភ្លៀង​របស់​តារា​កើត​ឆ្នាំ​១៩៩៤ នៅ​ពេល​លោក​ច្រៀង​បទ “Sorry”។

 

រូប​ចម្លាក់​ក្រមួន​ថ្មី​របស់ Justin Bieber នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ទីក្រុងLondon រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៧។ យ៉ាងណាក៏ដោយ ទឹក​ដែល​ហូរ​លើ​រូប​នេះ​នឹង​ត្រូវ​បាន​ដាក់​តាំង​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​តុលា​តែ​ប៉ុណ្ណោះ៕

 

រូប​ចម្លាក់​ក្រមួន​ថ្មី​របស់ Justin Bieber ដោះ​អាវ​បង្ហាញ​សាច់​ដុំ និង​សើម​ជោក

 

ចុចអាន៖Justin ក្រោម​ Ronaldo ៨​លេខ​​ក្នុង​បញ្ជី​ Facebook Page មាន​ប្រជាប្រិយ​ភាព​ជាង​គេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖mtv