កូរ៉េខាងជើងអាចបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅខែតុលានេះ

យោងតាមទិន្នន័យទទួលបានពីផ្កាយរណបដែលតាមដាន និងវិភាគដោយក្រុមអ្នកឃ្លាំមើលមួយឈ្មោះ The 38 North នៃមហាវិទ្យាល័យ Johns Hupkins សហរដ្ឋអាមេរិក ផ្សព្វផ្សាយដោយគេហទំព័រ 38 North នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះបានបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើការបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនសាជាថ្មីទៀត គឺជាលើកទី៦ ។

កូរ៉េខាងជើងអាចបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅខែតុលានេះ

Loading...

ទិន្នន័យពីផ្កាយរណបបានបង្ហាញថា មានរថយន្ដដឹកទំនិញរួមទាំងចរាចរណ៍របស់មនុស្សច្រើននាក់ធ្វើសកម្មភាពនៅផ្លូវចូលទៅរូងក្រោមដីនៅតំបន់ Puggye-ri ដែលជាទីតាំងបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៥របស់កូរ៉េខាងជើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងមក ។

កូរ៉េខាងជើងអាចបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅខែតុលានេះ

ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្ដកូរ៉េដែលមានលោក Kim Yong-bom ជាប្រធានដំបូងបង្អស់ផង (បច្ចុប្បន្នក្លាយជាគណបក្សពលករកូរ៉េ បង្កើតឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៤៩ និងមានលោក Kim Yong-un ប្រធានាធិបតីកូរ៉េខាងជើង ជាប្រធាន) និងយោងតាមសកម្មភាពដែលទទួលបានតាមទិន្នន័យរបស់ផ្កាយរណបផងនោះ គឺធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដាន និងវិភាគព័ត៌មានអន្តរជាតិ ជាពិសេសព័ត៌មានអំពីប្រទេសកូរ៉េខាងជើងសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦របស់ខ្លួននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ។

កូរ៉េខាងជើងអាចបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅខែតុលានេះ

ចាប់តាំងពីខែតុលា ឆ្នាំ២០០៦មក ប្រទេសកូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនចំនួន៥លើករួចមកហើយ ៕

កូរ៉េខាងជើងអាចបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅខែតុលានេះ

ប្រភព៖ dtn7