កម្ម​វិធី​ដែល​អ្នក​ត្រូវ​តែ​លុប​ចេញ​ពី ​Laptop​របស់​អ្នក​អោយ​ឆាប់​បំផុត

បើសិនជាលោកអ្នកបានកំពុងប្រើប្រាស់Laptop ដែលដំណើរការដោយប្រព័ន្ធWindows លោកអ្នកគួរតែឆែកមើលថា ក្នុងកុំព្យូទ័ររបស់អ្នកមានដំឡើងកម្មវិធីQuicktime ឬអត់?ប្រសិនបើមានអ្នកគួរតែUninstall វា នេះជាការប្រកាសចេញពីក្រុមហ៊ុនApple ក៏ដូចជារដ្ឋាភិបាលអាមេរិកតែម្ដង។Quicktime ជាកម្មវិធីចាក់Video ដែលបង្កើតឡើងដោយApple ផ្ទាល់ហើយជាទូទៅវានឹងមាននៅលើកុំព្យូទ័ររបស់យើងនៅពេលដែលយើងដំឡើងកម្មវិធីiTunes សម្រាប់Windows។

ចាប់អារម្មណ៏មកលើមូលហេតុវិញម្ដង ដោយសារតែApple បញ្ឈប់ការUpdate កម្មវិធីនេះសម្រាប់ប្រព័ន្ធWindows នោះវាក៏ធ្វើអោយកម្មវិធីនេះលែងមានសុវត្ថិភាពដែរ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ
វាត្រូវបានរកឃើញថាចំណុចខ្វះចន្លោះ ដែលអាចអោយមានការជ្រៀតចូលពីHacker ក៏ដូចជាVirus មួយចំនួន។បើទោះជាពេលនេះមិនទាន់មានករណីនេះកើតឡើងក៏ដោយ ក៏Apple ចង់អោយអ្នកប្រើប្រាស់ទាំងអ្នកលុបវាចេញ ដើម្បីបង្ការទុកជាមុន៕

ប្រភព៖

ប្រែសម្រួល ៖ Leng Kim

  • កម្ម​វិធី​ដែល​អ្នក​ត្រូវ​តែ​លុប​ចេញ​ពី ​Laptop​របស់​អ្នក​អោយ​ឆាប់​បំផុត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: