នាង ប្រាក់សុគន្ធ ឡើងទៅកាន់វគ្គបន្ត ខណៈប្អូនស្រីបាត់បង់ឱកាសត្រឹមវគ្គ THEATER ROUND ជុំទី១ (មានវីដេអូ)

6 Videos


បេក្ខជន នាង ប្រាក់សុគន្ធ និង រស់ ព្រួយ បានសហការគ្នាបកស្រាយចម្រៀងមួយបទ មាន ចំណងជើងថា «អាណែតមាសបង» បានយ៉ាងពីរោះ រហូតទទួលបានការកោតសរសើរពីគណៈ កម្មការទាំងបួនរូប ។ បើតាមការបញ្ចេញមតិរបស់គណៈកម្មការទាំងបួន អ្នកទាំងពីរមានសំឡេងពីរោះម្យ៉ាងម្នាក់ ជា ពិសេសការបកស្រាយហាក់មានភាពស៊ីសង្វាក់គ្នា ធ្វើឱ្យបទចម្រៀងនេះមានភាពរលូនទៅមុខ ដោយពុំមានឧបសគ្គ ។

ថ្វីដ្បិតតែអាកាសធាតុមានភាពត្រជាក់ខ្លាំងក៏ពិតមែន ក៏ប៉ុន្តែអ្នកទាំង ពីរនៅតែអាចបកស្រាយបានយ៉ាងល្អ ដោយមិនមានការភ្លេចភ្លាំង ។ នៅទីបំផុតអ្នកទាំងពីរត្រូវ បានគណៈកម្មការជ្រើសរើសឱ្យឡើងទៅកាន់វគ្គបន្តទៀត ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូឃ្លីបដែល នាង ប្រាក់សុគន្ធ និង រស់ ព្រូយ បកស្រាយ ចម្រៀងទាំងស្រុងដូចតទៅ ៕ ប្រមាញ់តួ