វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…

6 Videos


ក្រោយសភាពការណ៍ហាក់ដូចជាស្ងប់ស្ងាត់បន្តិច តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត វ៉ាន់ នីឡា បានទទួលលិខិតអញ្ជើញពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឱ្យនាង ឡើងទៅបំភ្លឺនៅតុលាការល្ងាចនេះ មុនពេលដែលតារាចម្រៀងស្រីរូបនេះចាកចេញទៅកាន់ប្រទេសអូស្ត្រាលី។

វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…

បើយោងតាម កញ្ញា វ៉ាន់ នីឡា បានលើកឡើងដោយផ្ទាល់នៅលើបណ្ដាញសង្គមកាលពីយប់ម្សិលមិញនេះ នាងបានរៀបរាប់ថា «នាងខ្ញុំហ្នឹងមានវត្តមាននៅមហាផ្ទៃ ព្រះរាជអាជ្ញារងថ្ងៃស្អែកក្នុងដំណាក់កាលចៅក្រមស៊ើប មុនពេលដែលនាងខ្ញុំធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ។ ជឿជាក់ថា ច្បាប់នឹងជួយពន្លឿនឱ្យបានឆាប់ ។»

វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…

តារាចម្រៀងស្រីរាងតូចច្រឡឹង វ៉ាន់ នីឡា បានលើកឡើងបែបនេះ ដោយមានភ្ជាប់មកជាមួយនូវលិខិតអញ្ជើញរបស់ចៅក្រមស៊ើបសួរពីសាលាដំបូងរាជធានីភ្នំពេញ ដែលបានកោះហៅនាងឱ្យចូលខ្លួនដើម្បីស្ដាប់ចម្លើយ នៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ២ និង ៣០នាទីល្ងាចនេះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពីបទ ហិង្សាដោយចេតនា និង ចែកចាយរូបភាពអាសអាភាស ។

វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…

គួររំឭកផងដែរថា កាលពីមួយរយៈមុន តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានជនអនាមិកយករូបអាក្រាតកាយរបស់នាងទៅបង្ហោះនៅលើបណ្ដាញសង្គមជាសាធារណៈ ដែលជាហេតុធ្វើឱ្យ លោក សុខ ជំនោរ ដែលត្រូវជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា ដាក់ពាក្យបណ្ដឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យតុលាការជួយរកយុត្តិធម៌ឱ្យប្អូនស្រីរបស់ខ្លួន៕ BeBe

វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…វ៉ាន់ នីឡា ត្រូវតុលាការកោះហៅឡើងតុលាការល្ងាចនេះ ព្រោះ…