ហៃទី​ រញ្ជួយ​ដី​ឆ្នាំ​ ២០១០​ ស្លាប់​ ២០​ ម៉ឺននាក់​ ព្យុះ​ ហឺរីខេន​ ឆ្នាំនេះ​ស្លាប់​មួយ​ពាន់​នាក់

ហៃទី​ រញ្ជួយ​ដី​ឆ្នាំ​ ២០១០​ ស្លាប់​ ២០​ ម៉ឺននាក់​ ព្យុះ​ ហឺរីខេន​ ឆ្នាំនេះ​ស្លាប់​មួយ​ពាន់​នាក់

ប្រទេស ហៃទី ដែលជាប្រទេសក្រីក្របំផុតមួយនៅទ្វីបអាមេរិក ធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារការរញ្ជួយដីកម្រិត ៧ រិចទ័រ ក្នុងឆ្នាំ ២០១០បណ្ដាលឲ្យមនុស្សរហូតដល់ជាង ២០ ម៉ឺននាក់ស្លាប់ ហើយការស្ដារប្រទេសឡើយវិញ ទើបទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ប៉ុន្តែស្ថានភាពនឹងកាន់តែអាក្រក់ ក្រោយការវាយប្រហារនៃព្យុះហឺរីខេន ម៉ាធីវ កាលពីសប្ដាហ៍មុន ។

ប្រទេស ហៃទី ចាប់ផ្ដើមបញ្ចុះសាកសពអ្នកស្លាប់ដោយសារព្យុះហឺរីខេន ម៉ាធីវ (Hurricane Matthew) ក្នុងរណ្ដៅដ៏ធំមួយជាមួយគ្នា ក្នុងពេលដែលជំងឺអាសន្នរោគ កំពុងរាលដាលនៅតំបន់ភាគនិរតី ហើយចំនួនអ្នកស្លាប់ដោយសារមហន្តរាយធម្មជាតិក្នុងប្រទេសនេះកើនឡើងដល់មួយពាន់នាក់ ។
ហៃទី​ រញ្ជួយ​ដី​ឆ្នាំ​ ២០១០​ ស្លាប់​ ២០​ ម៉ឺននាក់​ ព្យុះ​ ហឺរីខេន​ ឆ្នាំនេះ​ស្លាប់​មួយ​ពាន់​នាក់

ព្យុះហឺរីខេន ម៉ាធីវ ដែលជាព្យុះខ្លាំងបំផុតមិនធ្លាប់វាយប្រហារប្រទេស ហៃទី ក្នុងរយៈពេល ១០ ឆ្នាំ បានបំផ្លាញប្រទេសនេះ កាលពីថ្ងៃទី ៤ ខែ តុលា ដោយមានល្បឿនខ្យល់ ២៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងនាំមកនូវទឹកភ្លៀងដ៏ខ្លាំង បង្កទៅជាទឹកជំនន់ និងការបាក់ដីគ្រប់ទីកន្លែង ។

មន្ត្រីក្នុងតំបន់រាយការណ៍ថា អ្នកស្លាប់ដោយសារព្យុះហឺរីខេន ក្នុងប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក ឡើងដល់មួយពាន់នាក់ ។ មន្ទីរពេទ្យមួយចំនួនក្នុងតំបន់ដែលជំងឺឆ្លងរាលដាល មានអ្នកជំងឺលើសចំណុះ ភាគច្រើនជាអ្នកមានជំងឺរាគរូស និងជំងឺអាសន្នរោគ ។<
ប្រភព ៖ kqube

  • ហៃទី​ រញ្ជួយ​ដី​ឆ្នាំ​ ២០១០​ ស្លាប់​ ២០​ ម៉ឺននាក់​ ព្យុះ​ ហឺរីខេន​ ឆ្នាំនេះ​ស្លាប់​មួយ​ពាន់​នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: